ការដោះដូរ ឬការអភិវឌ្ឍន៍ព្រៃសហគមន៍បាទី ខេត្តស្វាយរៀងជាព័ត៌មានចចាមអារាម
ខេត្តស្វាយរៀង : តាមប្រភពព័ត៌មានដែលសារព័ត៌មានយើងទទួលបានបង្ហើបតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី១ ខែឧសភា ឆ្នាំ2026 ថា ដីព្រៃសហគមន៍បាទី ក្រុងបាវិត ខេស្វាយរៀង ប្រហែលមានការរៀបចំដោះដូរ និងវិនិយោគជាអ្វីមួយ ។
ពួកគាត់ថា ប្រសិនមានការអភិវឌ្ឍន៍ ឬដោះដូរ សូមបង្ហាញដល់បងប្អូនប្រជាពលរដ្ឋនៅលើវេទិកាសាធារណៈ សួរឆ្លើយអោយអស់មន្ទិលទាំងអស់គ្នា ។
អ្នកភូមិត្រពាំងផ្លុង សង្កាត់បាទី
ក្រុងបាវិត ខេត្តស្វាយរៀង ដែលស្នើលាក់ប្រភពបានបន្តថា ដីព្រៃនេះមានជាងបួនពាន់ហិកតា មិនដឹងថាគេកសាងសាលាក្រុង មន្ទីរពេទ្យ សាលារៀន ខុនដូរ ឬរោងចក្រនោះទេ ។ ពួកគាត់សាទរបើមានការអភិវឌ្ឍន៍ មានការដោះដូរប្រកបដោយតម្លាភាព ។
អ្នកនាំពាក្យសាលាខេត្តស្វាយរៀង លោកម៉ែន អេង បានបញ្ចាក់នៅថ្មីៗ (ថ្ងៃ5.5.2026) នេះថា រាល់អភិវឌ្ឍន៍របស់ខេត្ត គឺមានការជូនដំណឹង និងលើកស្លាកប៉ាន់ណូ ហើយ ដូច្នេះពាក្យចចាមអារាមទាំងនោះមិនត្រឹមត្រូវនោះទេ ៕
