ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com.kh ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ស្នាមមេដៃប្រជាពុទ្ធបរិស័ទជាង400គ្រួសារ ស្នើដកចៅអធិការវត្តត្រែងត្រយឹង មិនឈ្នះមន្រ្តីឡេមឡឺម

ខេត្តកំពង់ស្ពឺ ៖ ភិក្ខុ នូ ជិន ចៅអធិការវត្តត្រែងត្រយឹង ខេត្តកំពង់ស្ពឺ បានដឹកនាំវត្តអស់រយ:ពេល33ឆ្នាំទៅហើយ តែសមិទ្ធិផលនានាក្នុងវត្តហាក់មិនឃើញអ្វីជាដំកំពួន ពិសេសព្រះវិហារមួយកសាងមកដល់ពេលនេះ នៅតែមិនទាន់ហើយ តែបែរឃើញឈ្មោះចៅអធិការនេះ មានលុយទិញដីចំនួន7ប្លង់ នៅស្រុកកំណើតរបស់ភិក្ខុនេះទៅវិញ ។

ដោយអស់ជំនឿទៅលើចៅអធិការអង្គនេះ
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ប្រជាពុទ្ធបរិស័ទចំនួន410គ្រួសារបាននាំគ្នាផ្តិតមេដៃ សុំទៅថ្នាក់លើដកចៅអធិការនេះចេញ
តែការស្នើនេះត្រូវបានបរាជ័យ ដោយថ្នាក់លើ
ទុកចៅអធិការនេះដដែល ។

តាមសំដីអ្នកភូមិបានប្រាប់អោយដឹងនៅថ្ងៃទី18 ខែឧសភា ឆ្នាំ2026 នេះថា វត្តនេះបានបោះឆ្នោតរើសគណៈកម្មការអាចារ្យហើយ គឺលុយកាក់បានពីបុណ្យទាន ចំណូល ឬចំណាយ គឺត្រូវមានគល់បញ្ជីច្បាស់លាស់ ។ ឥឡូវនេះផែនការចំពោះមុខ គឺថ្នាក់លើជំរុញអោយចៅអធិការអង្គនេះកសាងព្រះវិហារអោយហើយ ។

ប្រជាពុទ្ធបរិស័ទភាគច្រើនដែលមិនគាំទ្រចៅអធិការនេះ បាននាំគ្នាទៅធ្វើបុណ្យនៅវត្តផ្សេង ។ សំណួរសួរថាបើវត្តមួយមិនមានប្រជាពុទ្ធបរិស័ទគាំទ្រ តើវត្តនោះអាចរីកចំរើនយ៉ាងដូចម្តេចទៅ បើក្នុងមួយសីលបានរកចំណូលបានតែ10ម៉ឺនរៀលនោះ ហើយតើព្រះវិហារនោះកសាងប៉ុន្មានសិបឆ្នាំទៅ ទើបរួចរាល់ ។

ពុទ្ធបរិស័ទបានសំដែងារខកចិត្ត ចំពោះថ្នាក់លើ ដែលមិនព្រមយកចៅអធិការថ្មី  មកដឹកនាំកសាងវត្ត បែរជាទុកសង្ឃដែលប្រជាពុទ្ធអស់ជំនឿ ឬមួយសង្ឃនេះបានរត់ការ ឬមានខ្នងក្រាស់នៅខាងលើ ទើបថ្នាក់លើមិនយល់ដល់អារម្មណ៍របស់ពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងនេះ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com