ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com.kh ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ទិញដីនិងសង់ផ្ទះ តាំងពីឆ្នាំ២០០៨ ពេលនេះក្រុមហ៊ុនចន្ទលែនរបស់លោក ថោង សារ៉ាត់ ប្រកាសថាបានទិញពីជនខិលខូច និងស្នើអោយចាកចេញ

ទិញដីនិងសង់ផ្ទះ តាំងពីឆ្នាំ២០០៨ ពេលនេះក្រុមហ៊ុនចន្ទលែនរបស់លោក ថោង សារ៉ាត់ ប្រកាសថាបានទិញពីជនខិលខូច និងស្នើអោយចាកចេញ

ខេត្តកណ្តាល . ប្រជាពលរដ្ឋ២គ្រួសារ រស់នៅភូមិ២ សង្កាត់ស្វាយរលំ២ ក្រុងតាខ្មៅ
ខេត្តកណ្តាល បាននិយាយថាដីរបស់ពួកគាត់ដែលបានទិញពីក្រុមហ៊ុនថោង សារ៉ាត់ តាំងពីឆ្នាំ២០០៨ និងបានសង់ផ្ទះនៅឆ្នាំ២០២១ ដោយមានអាជ្ញាធរដឹងលឺ ពោលគឺការរស់នៅមិនមានអ្វីជាផលរមាស់ ឬមានការប្តឹងផ្តល់តវ៉ាពីបុគ្គលណាមួយនោះឡើយ ។

តែជាអកុសលនៅឆ្នាំ២០២៦ ចុងខែកក្កដា នេះ មានក្រុមហ៊ុនមួយឈ្នោះ ក្រុមហ៊ុនចន្ទលែន របស់លោកថោង សារ៉ាត់ បានហៅគ្រួសារទាំង២ខាងលើ ដោយប្រកាសថា បានទិញដីពីក្រុមជនខិលខួច ដែលក្រុមហ៊ុនពិតប្រាកដមិនបានដឹងនោះទេ ដូច្នេះស្នើអោយដោះដូរពីតាំងនេះ ដោយទៅយកដីនៅក្បែរតំបន់នោះ ព្រោះថាក្រុមហ៊ុន ក៏ជាជនរងគ្រោះដែរ ។

ក្រុមគ្រួសារក្មេងៗទាំង២ បានផ្តល់ព័ត៌មានមកអង្កភាពយើងកាលពីថ្ងៃទី១២ និងទី១៣ ខែសីហា ឆ្នាំ២០២៦មកថា ផ្ទះខ្លួនត្រូវបានក្រុមហ៊ុនធ្វើរបងស័ង្កសីព័ទ្ធដោយទុកប្រលោះចេញចូលតាមផ្លូវក្រោយ ឥឡុវដល់ថ្ងៃទី១៣នេះក្រុមហ៊ុនបានចាក់ថ្មបាំងបន្ថែម ធ្វើអោយពួកគាត់ពិបាករស់នៅ និងចេញចូល ព្រោះគេហ៊ុំព៏ទ្ធសង្កសីបាំងបិទ សល់តែប្រលោះ៣ម៉ែត្រប៉ុណ្ណោះ ណាមួយទៀតផ្ទះពួកគាត់ទាបជាងផ្លូវប្រហែលកន្លះម៉ែត្រ៉ណោះ ។

ពួកគាត់បន្តថា ប្រហែលកន្លះខែមកនេះ ក្រុមហ៊ុនបានហៅពួកគាត់ និងបានប្រាប់ថា ពួកគាត់រស់នៅលើដីស្របច្បាប់របស់ពួកគេ ដូច្នេះស្នើអោយរើចេញ ដោយក្រុមហ៊ុន មានការដោះដូរដី២ឡូ នៅក្បែរនោះដែរ តែពួកគាត់មិនព្រមយក ដោយស្នើសុំជាលុយសុទ្ធ ដើម្បីទៅទិញដី ឬផ្ទះ ដែលខ្លួនចង់បាន ។

លោកស្រី ស្រឿន ស្រីទាវ តំណាងទាំង២គ្រួសារ បានផ្តល់រូបភាពមកដល់ក្រុមការងារយើងនៅរសៀលថ្ងៃទី១៣ ខែសីហានេះ ដោយសំណូមពរដល់ថ្នាក់លើមេត្តាជួយដល់ពួកគាត់ផង ។

តំណាងក្រុមហ៊ុន លោកវិមាន ត្រូវបានស្រង់បទសំភាសនៅថ្ងៃទី១៣ ខែសីហានេះ ដោយបានប្រាប់ថា ពួកគាត់ទាំង២គ្រួសារខាងលើនេះ បានទិញដីក្រុមជនខិលខូច លើដីរបស់ក្រុមហ៊ុនដែលមិនបានលក់ ។ លោកថាបញ្ហានេះ ខាងលោក ថោង សារ៉ាត់ បានចេញគោលការណ៍ដោះដូរដីអោយអ្នកទាំង២ ទំហំ5×18 ម្នាក់១ឡូៗ ឬ ថវិកាចំនួន 5000ដុល្លា ។

លោកបន្តថា ទាំង២គ្រួសារនេះ មានកិច្ចសន្យា ដោះដូរហើយ តែបែរប្រកែកដោយសារកូនប្រុសរបស់គាត់ទៅវិញ ។

ពាក់ព័ន្ធបញ្ហានេះលោក មួន សារ៉ែរ បានបកស្រាយថា ករណីផ្តិតមេដៃនោះ ពួកគាត់បានផ្តិតនៅលើក្រដាស់ស ដូច្នេះពេលទៅដល់ការិយាល័យក្រុមហ៊ុន គេអោយផ្តិតនៅលើក្រដាស់សទៀត ដូច្នេះពួកគាត់មិនព្រមផ្តិត និងមិនទុកចិត្ត ដោយក៏សុំជាសាច់លុយវិញ ស្រួលជាង ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com