កន្លែងលក់ប្រេងលួចលាក់គ្មានយីហោ បណ្តោយផ្លូវកប់ស្រូវ ធ្វើអ្នកជិតខាងព្រួយបារម្ភ
ភ្នំពេញ : យោងតាមស្នើសុំពីប្រជាពលរដ្ឋដែលមិនសូវចេះច្បាប់ បានពឹងពាក់អោយបណ្តាញព័ត៌មានជួយផ្សព្វផ្សាយអោយបានដល់បណ្តាមន្រ្តីដែលពាក់ព័ន្ធ មេត្តាចុះមកពិនិត្យទីតាំងមួយកន្លែងនៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ” ក្បែរតារាងបាល់ទាត់ វិសាខា ស្ថិតក្នុងភូមិសំរោងក្រោម សង្កាត់ក្រាំងធ្នង់ ខណ្ឌ
ពោធិ៍សែនជ័យ រាជធានីភ្នំពេញ” គឺជាតាំងលក់ប្រេងយ៉ាងស្ងៀមស្ងាត់ តែមិនមានលើកស្លាកប៉ាយ ឈ្នោះអ្វីនោះ ។
ប្រជាពលរដ្ឋថា ពួកគេអ្នកចាក់ដែលបានស្គាល់គឺជិះចូលចាក់នៅបរិវេណផ្ទះនេះតែម្តង តែមិនដឹងលក់មួយតម្លៃប៉ុន្មាននោះទេ ។
ពួកគាត់បង្ហាញពីការព្រួយបារម្ភថា បើទីតាំងនេះគ្មានច្បាប់ គឺគ្មានអ្នកត្រួតពិនិត្យត្រឹមត្រូវ វានឹងអាចឆាបឆេះជាយហេតុនៅថ្ងៃណាមួយជាក់ជាមិនខាន ហើយពេលនោះបើឆេះរាលដាលដល់ផ្ទះពួកគាត់តើអ្នកណាជាអ្នកទទួលខុសត្រូវ?។
ដូច្នេះពួកគាត់សំណូមពរសូមអោយមន្រ្តីចុះមកពិនិត្យ ដើម្បីភាពកក់ក្តៅរបស់ប្រជាពលរដ្ឋរស់នៅក្បែរនោះផង ៕
