រោងចក្រផលិតបារី ដែលជាសារធាតុញៀនរបស់ជនជាតិចិននេះ ស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ៦០ម៉ែត្រ សង្ស័យមិនទាន់មានច្បាប់ត្រឹមត្រូវ
ខេត្តកណ្តាល : បើយោងតាមប្រភព ពីប្រជាពលរដ្ឋបានឲ្យដឹងថាៈ ថ្មីៗនេះមានរោងចក្រផលិបារី ដែលជាសារធាតុញៀនរបស់ជនជាតិចិនមួយកន្លែង កំពង់បើកធ្វើអាជីវកម្មផលិតបារីនិងស្តុកយ៉ាងអនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរមូលដ្ឋានមើលមិនឃើញ។ សង្សយ័ថា ការបើកធ្វើអាជីវកម្មផលិតបារី និងស្តុបទុក មិនគោរពបាននូវការអនុវត្តតាមច្បាប់ត្រឹមត្រូវបានពេញលេញ និងហាក់ដូចជាមានអាថ៌កំបាំង និងនាំឲ្យមានការបាត់បង់ផលប្រយោជន៍របស់ជាតិក្នុងការបំពេញកាតព្វកិច្ចរបស់រដ្ឋទៀតក៏ថាបានដែរ។
ទីតាំងរោងចក្រផលិតបារី ដែលជាសារធាតុញៀនរបស់ជនជាតិចិននេះ ស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ៦០ម៉ែត្រ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៥និង២៦ ក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រភព បានបន្តទៀតឲ្យដឹងថាៈ រោងចក្រផលិតបារី ជាសារធាតុញៀននេះ សង្សយ័មិនទាន់មានការអនុញ្ញាត ពីក្រសួងឧស្សហកម្ម វិឡាសាស្រ្ត បច្ចេកវិឡា និងនវានុវត្តន៍ ដែលតម្រូវឲ្យផលិតមានគុណភាពល្អ និងប្រកបដោយស្តង់ដារ នៃប្រភេទផលិតផលនីមួយៗនោះឡើយ។
រោងចក្រផលិតបារី ជាសារធាតុញៀនរបស់ជនជាតិចិននេះកំពង់បំពុលបរិស្ថាន មានទីតាំងដូចខាងលើ បានបើកធ្វើអាជីវកម្មផលិតបារី ជាសារធាតុញៀនជាយូមកហើយ។
ប្រជាពលរដ្ឋសូមសំណូមពរដោយទទួចដល់អាជ្ញាធរឃុំ ស្រុក ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មេត្តាអាណិតអាសូរដល់ប្រជាពលរដ្ឋដែលកំពង់រស់នៅក្បែររោងចក្រផលិតបារីនេះកំពង់រងការបះពាល់ក្លិនថ្នាំនិងក្លិនបារីដែលជាសារធាតុញៀន ដែលអាចបង្កឲ្យមានការបះពាល់ដល់សុខភាពពួកគាត់ជាប្រចាំថ្ងៃ និងចាត់មន្រ្តីជំនាញ់ចុះពិនិត្យជាថ្មីឡើងវិញជាបន្ទាន់ផងទាន ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា ឯកឧត្តមពិតជាទទួលចាត់ការតាមការសំណូមពរ។
