លិខិតរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែល បានសម្រេចបញ្ចប់មុខតំណែង
ភិក្ខុ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ និងឲ្យចាកចេញពីវត្ត
កាលពី7ឆ្នាំមុន នៅតែមិនអាចអនុវត្តទៅរួច រហូតដល់ពេលនេះ
ភ្នំពេញ៖ កាលពីអំឡុងខែធ្នូឆ្នាំ2019 កន្លងទៅ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងភិក្ខុ សេង ថង ព្រះគ្រូចៅអធិការវត្តគោកបញ្ជាន់ និងឲ្យចាកចេញពីវត្ត ដោយនិមន្តទៅគង់នៅវត្តផ្សេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីរងការចោទប្រកាន់ថា បានឃុបឃិតលួចលក់វត្ត។
យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ និងចុះព្រះហស្ដលេខាដោយសម្តេច អំ លឹមហេង ព្រមទាំងមានការឯកភាពរបស់ លោក ហ៊ឹម ចែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា គឺភិក្ខុ សេង ថង ត្រូវបានបញ្ចប់តំណែង និងត្រូវបង្ខំឲ្យនិមន្តទៅគង់ឯវត្តជម្ពូរវ័ន្ត ។
នៅក្នុងសេចក្តីសម្រេច បានបញ្ជាក់ពីអង្គហេតុ និងមូលហេតុ នៃការដកដំណែងភិក្ខុ សេង ថង ពីចៅអធិការវត្តគោត្តមរង្សី (វត្ត គោកបញ្ជាន់) និងតំណែង ធម្មធរអនុគណ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ភិក្ខុ សេង ថង ត្រូវនិមន្តចេញពីវត្ត គោត្តមរង្សី (វត្ត គោកបញ្ជាន់) ហើយឲ្យគង់នៅវត្តជម្ពូវ័ន វត្តព្រះគ្រូ អនុគណខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំពោះអាចារ្យ គណៈកម្មការវត្តគោត្តមរស្សី ត្រូវរៀបចំសមាសភាពថ្មីឡើងវិញ បន្ទាប់ពីការតែងតាំងព្រះចៅអធិការថ្មី។ ចំណែកមន្រ្តីសង្ឃសាលាគណរាជធានីភ្នំពេញ មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ មន្រ្តីសង្ឃសាលាអនុគណខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវចុះធ្វើបញ្ជិសារពើភណ្ឌរបស់វត្តគោត្តមរង្សី ឲ្យបានមុនថ្ងៃដែលភិក្ខុ សេង ថង និមន្តចេញពីវត្ត។
អាជ្ញាធរមានសមត្ថកិច្ច ដោះស្រាយរឿងបុគ្គលដទៃទៀង ដែលពាក់ព័ន្ធនឹងការលក់ដីវត្តគោត្តមរង្សី តាមនីតិវិធីច្បាប់ជាធរមាន ក្នុងគោលបំណងថែរក្សាឲ្យបាន នូវដីវត្តដេលជាសម្បត្តិគរុភណ្ឌសង្ឃ ។
អស់រយ:ពេល7ឆ្នាំមកហើយ លិខិតនេះហាក់ត្រូវបានគេបំភ្លេចចោល ហើយម្យ៉ាងទៀត វត្តនេះកសាងព្រះវិហារ ដូចជាលុយកថិនជាដើម តើចៅអធិការអង្គនេះយកលុយទៅណា ទើបព្រះវិហារកសាងមិនហើយ ទុកអោយស្រមាមប៉ាក កណ្តាលវាលយ៉ាងនេះទៅវិញ ។
ពាក់ព័ន្ធបញ្ហានេះប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត បានសំណូមពរមកព្រះនរាយណ៍ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះថា ចៅអធិការនេះបានសំរេចដកកាលមុនប្រទេសយើងមានចំបាំងជាប្រទេសសៀមទៅទៀត ហើយពេលនេះលេចលឺមកថា ស្នើប្រជាពុទ្ធបរិស័ទនៅអោយស្ងៀមសិនព្រោះប្រទេសយើងកំពុងមានបញ្ហាជាមួយសៀម ចឹងទុកអោយស្ងប់ស្ងាត់សិនទៅ ។
ពុទ្ធបរិស័ទបានដាក់ជាចំណោទថា តើភិក្ខុ សេង ថង នេះមានឥទ្ធិពល កំរិតណា ទើបហ៊ានប្រឆាំងនឹងការសំរេចគណសង្ឃនាយក ឬមួយបញ្ហាលក់ស្រះព្រះទន្លេ ទើបនាំគ្នា ជួយគ្នាបិទបាំងដើម្បីកុំអោយបែកធ្លាយ ឬមួយលក់ដីវត្តទំហំ 7ម៉ែត្រគុណនឹង150ម៉ែត្រ ជាដីរបស់វត្តកាលពីឆ្នាំ២០១៥ ។
នៅក្នុងលិខិតរបស់គណ:សង្ឃនាយក នៅទំព័រទី3 បានបញ្ជាក់ថា : ភិក្ខុ សេង ថង ចៅអធិការវត្តតោត្តមវង្សិ (ហៅវត្តគោកបញ្ជាន់) ក្នុងកំឡុងពេលគ្រប់ គ្រង និងដឹកនាំវត្តបានប្រព្រឹត្តផ្ទុយពីបញ្ញត្តិនៃមាត្រា២០ និងមាត្រា២១នៃច្បាប់ភូមិបាលប្រព្រឹត្តផ្ទុយ ពីសេចក្ដីណែនាំអនុវត្តគោលការណ៍គ្រប់គ្រង និងប្រើប្រាស់ដីធ្លីលេខ០៣ ស.ណ.ន ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៨៩ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ប្រព្រឹត្តផ្ទុយពីសេចក្តីសម្រេចលេខ៤២ ស.ស.រ ចុះថ្ងៃទី ២៧ខែធ្នូ ឆ្នាំ១៩៩៣ ស្តីពីគោលការណ៍គ្រប់គ្រងវត្តអារាម និងទ្រព្យសម្បត្តិគរុភណ្ឌសង្ឃ បាន ប្រព្រឹត្តផ្ទុយពីព្រះសង្ឃប្រកាសលេខ០៩/១១ ស្តីពីការកំណត់បែងចែកភារកិច្ចមន្ត្រីសង្ឃខេត្ត-រាជធានី ស្រុក-ខណ្ឌ-ក្រុង និងវត្ត ចុះថ្ងៃទី០៧ខែកុម្ភៈ ព.ស.២៥៥៤ គ.ស.២០១១ របស់សម្តេចព្រះសង្ឃ នាយក និងប្រព្រឹត្តផ្ទុយពីករណីយកិច្ចនៃលោកចៅអធិការវត្ត ព្រមទាំងបានប្រព្រឹត្តផ្ទុយពីពុទ្ធវិន័យ។
យល់ឃើញថាចំពោះករណីដីទំហំ៣៦៦៥៦ម៉ែត្រការ៉េ (ដីស្រះព្រះទន្លេ) ស្ថិតក្នុងប្លង់របស់វត្ថុ គោត្តមរង្សី (វត្តតោកបញ្ជាន់)។ ចំពោះដីនេះ ភិក្ខុសេង ថង ចៅអធិការវត្តព្យាយាមលក់។
-យល់ឃើញថាចំពោះករណីដីទំហំ៧ម៉ែត្រ.x 150ម៉ត្រ. ស្ថិតក្នុងប្លង់ដីរបស់វត្ដ ក្បាល
ដីលេខ៧២៩ ពិតជាដីរបស់វត្តគោត្តបរង្សី (វត្តគោកបញ្ជាន់) ប្រាកដមែន។ ចំពោះដីនេះ ភិក្ខុ សេង ថង ចៅអធិការ វត្តចូលរួមលក់បានសម្រេចក្នុងអំឡុងឆ្នាំ២០១៥ ៕
