ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com.kh ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លិខិតរបស់គណៈសង្ឃនាយកគណ:មហានិកាយ ដែលបានសម្រេចបញ្ច​ប់​មុខតំ​ណែ​ង ភិ​ក្ខុ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ ក្លាយជាក្រដាស់ក្រោមតុ

លិខិតរបស់គណៈសង្ឃនាយកគណ:មហានិកាយ ដែលបានសម្រេចបញ្ច​ប់​មុខតំ​ណែ​ង ភិ​ក្ខុ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ ក្លាយជាក្រដាស់ក្រោមតុ

រាជធានីភ្នំពេញ៖ កាលពីអំឡុងខែធ្នូឆ្នាំ2019 កន្លងទៅគណៈសង្ឃនាយក គណៈមហានិកាយ បានសម្រេចបញ្ច​ប់​មុខតំ​ណែ​ងភិ​ក្ខុ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ និងឲ្យចាកចេញពី​វ​ត្ត ដោយនិមន្តទៅគង់នៅវត្តផ្សេ​ង​ ​ក្នុងខណ្ឌ​ពោធិ៍​សែន​ជ័​យ រាជធានីភ្នំពេញ ប​ន្ទាប់ពីរងការចោទ ប្រកាន់​ថា​ បានឃុបឃិ​តលួចល​ក់ដីវ​ត្ត។

យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២ ខែ​ធ្នូ ឆ្នាំ២០១៩ និងចុះព្រះហស្ដលេខា​ដោ​យស​ម្តេច​ អំ លឹមហេង ព្រម​ទាំង​មាន​ការ​ឯកភាព​រ​បស់​ លោក ហ៊ឹម ចែម រដ្ឋមន្ត្រីក្រសួងធម្មការ​ ​និងសា​ស​នា គឺភិក្ខុ សេង ថង ត្រូវបានបញ្ចប់តំណែ​ង​ និងត្រូវបង្ខំឲ្យនិមន្តទៅគង់ឯវត្ត​ជ​ម្ពូរវ័​ន្ត ។

នៅក្នុងសេចក្តីសម្រេច បានបញ្ជាក់ពីអង្គហេតុ និងមូលហេតុ ​នៃ​ការដកដំណែងភិក្ខុ សេង ​ថ​ង ពីចៅអធិការ វត្ត គោកបញ្ជាន់ និងតំណែង ធ​​ម្មធ​រអនុ​គណ​ ខណ្ឌពោធិ៍សែនជ័យ​ ​រាជធា​នីភ្នំពេ​ញ​។ ភិក្ខុ សេង ​ថ​ង ត្រូវនិមន្តចេញពីវត្ត ហើយឲ្យគង់នៅវត្តជម្ពូវ័ន វត្តព្រះគ្រូ អនុគណខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំពោះអាចារ្យ គណៈកម្មការវត្តគោត្តមរស្សី ត្រូវរៀបចំសមាសភាពថ្មីឡើងវិញ បន្ទាប់ពីការតែងតាំងព្រះចៅអធិការថ្មី។ ចំណែកមន្រ្តីសង្ឃសាលាគណរាជធានីភ្នំពេញ មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ មន្រ្តីសង្ឃសាលាអនុគណខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវចុះធ្វើបញ្ជិសារពើភណ្ឌរបស់វត្តគោត្តមរង្សី ឲ្យបានមុនថ្ងៃដែលភិក្ខុ សេង ថង និមន្តចេញពីវត្ត។

អាជ្ញាធរមានសមត្ថកិច្ច ដោះស្រាយរឿងបុគ្គលដទៃទៀង ដែលពាក់ព័ន្ធនឹងការលក់ដីវត្តគោត្តមរង្សី តាមនីតិវិធីច្បាប់ជាធរមាន ក្នុងគោលបំណងថែរក្សាឲ្យបាន នូវដីវត្តដេលជាសម្បត្តិគរុភណ្ឌសង្ឃ ។

អស់រយ:ពេល7ឆ្នាំមកហើយ លិខិតនេះហាក់ត្រូវបានគេបំភ្លេចចោល ហើយម្យ៉ាងទៀត វត្តនេះកសាងព្រះវិហារ ដូចជាលុយកថិនជាដើម តើចៅអធិការអង្គនេះយកលុយទៅណា ទើបព្រះវិហារកសាងមិនហើយ ទុកអោយស្រមាមប៉ាក កណ្តាលវាលយ៉ាងនេះទៅវិញ ។

ពាក់ព័ន្ធបញ្ហានេះប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត បានសំណូមពរមកព្រះនរាយណ៍ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះថា ចៅអធិការនេះបានសំរេចដកកាលមុនប្រទេសយើងមានចំបាំងជាប្រទេសសៀមទៅទៀត ហើយពេលនេះលេចពាក្យមកថា ស្នើប្រជាពុទ្ធបរិស័ទនៅអោយស្ងៀមសិន ព្រោះប្រទេសយើងកំពុងមានបញ្ហាជាមួយសៀម ចឹងទុកអោយស្ងប់ស្ងាត់សិនទៅ ។

ពុទ្ធបរិស័ទបានដាក់ជាចំណោទថា តើភិក្ខុ សេង ថង នេះមានឥទ្ធិពល កំរិតណា ទើបហ៊ានប្រឆាំងនឹងការសំរេចគណសង្ឃនាយក ឬមួយបញ្ហាលក់ស្រះព្រះទន្លេ ទើបនាំគ្នា ជួយគ្នាបិទបាំងដើម្បីកុំអោយបែកធ្លាយ ឬមួយលក់ដីវត្តទំហំ 7ម៉ែត្រគុណនឹង150ម៉ែត្រ ជាដីរបស់វត្តកាលពីឆ្នាំ២០១៥ ។

នៅក្នុងលិខិតរបស់គណ:សង្ឃនាយក នៅទំព័រទី3 បានបញ្ជាក់ថា : ភិក្ខុ សេង ថង ចៅអធិការ វត្តគោកបញ្ជាន់ ក្នុងកំឡុងពេលគ្រប់ គ្រង និងដឹកនាំវត្តបានប្រព្រឹត្តផ្ទុយពីបញ្ញត្តិនៃមាត្រា២០ និងមាត្រា២១នៃច្បាប់ភូមិបាលប្រព្រឹត្តផ្ទុយ ពីសេចក្ដីណែនាំអនុវត្តគោលការណ៍គ្រប់គ្រង និងប្រើប្រាស់ដីធ្លីលេខ០៣ ស.ណ.ន ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៨៩ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ប្រព្រឹត្តផ្ទុយពីសេចក្តីសម្រេចលេខ៤២ ស.ស.រ ចុះថ្ងៃទី ២៧ខែធ្នូ ឆ្នាំ១៩៩៣ ស្តីពីគោលការណ៍គ្រប់គ្រងវត្តអារាម និងទ្រព្យសម្បត្តិគរុភណ្ឌសង្ឃ បាន ប្រព្រឹត្តផ្ទុយពីព្រះសង្ឃប្រកាសលេខ០៩ ស្លាស់ ១១ ស្តីពីការកំណត់បែងចែកភារកិច្ចមន្ត្រីសង្ឃខេត្ត-រាជធានី ស្រុក-ខណ្ឌ-ក្រុង និងវត្ត ចុះថ្ងៃទី០៧ខែកុម្ភៈ ពុទ្ធសករាជ.២៥៥៤ ត្រូវនឹង គ្រឹះសាក់កាក់រាជ.២០១១ របស់សម្តេចព្រះសង្ឃ នាយក និងប្រព្រឹត្តផ្ទុយពីករណីយកិច្ចនៃលោកចៅអធិការវត្ត ព្រមទាំងបានប្រព្រឹត្តផ្ទុយពីពុទ្ធវិន័យ។

យល់ឃើញថាចំពោះករណីដីទំហំ៣៦៦៥៦ម៉ែត្រការ៉េ (ដីស្រះព្រះទន្លេ) ស្ថិតក្នុងប្លង់របស់វត្ថុ វត្តតោកបញ្ជាន់។ ចំពោះដីនេះ ភិក្ខុសេង ថង ចៅអធិការវត្តព្យាយាមលក់។

-យល់ឃើញថាចំពោះករណីដីទំហំ៧ម៉ែត្រ.x 150ម៉ត្រ. ស្ថិតក្នុងប្លង់ដីរបស់វត្ដ ក្បាល
ដីលេខ៧២៩ ពិតជាដីរបស់វត្តគោត្តបរង្សី (វត្តគោកបញ្ជាន់) ប្រាកដមែន។ ចំពោះដីនេះ ភិក្ខុ សេង ថង ចៅអធិការ វត្តចូលរួមលក់បានសម្រេចក្នុងអំឡុងឆ្នាំ២០១៥ ។

ពាក់ព័ន្ធបញ្ហានេះ ប្រជាជននៅតែទទូចអោយអាជ្ញាធរមានសមត្ថកិច្ចអនុវត្តសេចក្តីសំរេចរបស់គណសង្ឃនាយកកាលពី7ឆ្នាំមុន អោយបានត្រឹមត្រូវ និងមានប្រសិទ្ធិភាព ។

នៅថ្ងៃទី19 ខែឧសភា នេះក្រុមការងារព្រះនរាយណ៍នៅមិនទាន់អាចរកការបំភ្លឺពី ក្រសួងធម្មការនិងសាសនា និងគណ:សង្ឃនាយកនៃគណៈមហានិកាយ បាននៅឡើយទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com