List/Grid Author Archives: ព្រហ្ម ឥន្ទ្រ
ចំនួនភ្ញៀវទេសចរនាឱកាសថ្ងៃឈប់សម្រាកជំនួសពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយះពេល០៥ថ្ងៃមកនេះមានចំនួន១៣២,៥២៤នាក់
ខេត្តបាត់ដំបង÷យោងតាមរបាយការណ៍ពីមន្ទីរទេសចរខេត្តដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី២២ខែសីហានេះបានបង្ហាញអោយដឹងថា÷ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តបាត់ដំបងនាថ្ងៃទី២១ខែសីហាឆ្នាំ២០២០ដែលជាថ្ងៃចុងក្រោយមានចំនួនភ្ញៀវទេសចរជាតិ២៦,០៩០នាក់នឹងភ្ញៀវទេសចរអន្តរជាតិ(ទេសចរផ្ទៃក្នុង)១១០នាក់ចំនួនភ្ញៀវទេសចរសរុប២៦,២០០នាក់។របាយការណ៍ដដែលបញ្ជាក់បន្តថា÷នៅក្នុងខេត្តបាត់ដំបងមានរមណីយដ្ឋាននិងគោលដៅទេសចរណ៍សំខាន់ៗជាច្រើនដែលភ្ញៀវទេសចរតែងទៅទស្សនាកម្សាន្ត។ ដែលរមណីយដ្ឋាននឹងគោលដៅទេសចរណ៍សំខាន់ៗទាំងនោះមានដូចជា÷រមណីយដ្ឋានប្រាសាទបាណន់,រមណីយដ្ឋានភ្នំសំពៅ,រមណីយដ្ឋានប្រាសាទឯកភ្នំ,រមណីយដ្ឋានអាងកំពីងពួយ,រមណីយដ្ឋានចំការស្វាយ,រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន,រមណីយដ្ឋានទឹកធ្លាក់៥៣ភ្នំព្រឹក,រមណីយដ្ឋាននគរជុំភ្នំព្រឹក,រមណីយដ្ឋានភ្នំកំពូល,រមណីយដ្ឋានចំការធុរេនអូរតង,គោលដៅទេសចរណ៍ស្ទឹងថ្វាក,សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ,រមណីយដ្ឋានល្អាងភ្នំប្រាំពីរ,ផ្ទះផ្កាBegonia,មណ្ឌលកម្សាន្តឡូរីជើងភ្នំបាណន់,សួនទឹកសុភមង្គល,សួនទឹកហ្គោលឌិនហ៊ីន។ល។ របាយការណ៍ដដែលបញ្ជាក់ថា÷ក្នុងឱកាសថ្ងៃឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល០៥ថ្ងៃនេះភ្ញៀវទេសចរដែលបានមកកម្សាន្តនៅតាមរមណីយដ្ឋានគោលដៅទេសចរណ៍ខាងលើក្នុងខេត្តបាត់ដំបងសរុបមានចំនួន១៣៣,៣៤៩នាក់ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១៣២,៥២៤នាក់ភ្ញៀវទេសចរអន្តរជាតិ(ផ្ទៃក្នុង)មានចំនួន៨២៥នាក់៕សៅ...
ឧកញ៉ា២រូបរួមចំណែកសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជននឹងបំពាក់អំពូលសូឡាក្នុងថវិកាផ្ទាល់ខ្លួនជិត១៥មុឺនដុល្លា
ខេត្តបាត់ដំបង÷ថវិកាផ្ទាល់ខ្លួនរបស់លោកឧកញ៉ាវិញ.ហ៊ួរនិងលោកជំទាវចំនួន៩០.០០០ដុល្លាត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តដើម្បីចូលរួមចំណែកក្នុងការសាងសង់លំនៅដ្ឋានចំនួន៣០ខ្នងជូនអតីតយុទ្ធជនក្នុងខេត្តបាត់ដំបងតាមរយៈលោកឧត្តមសេនីយ៍ត្រីមាស.សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងជាប្រធានសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង។ចំណែកលោកឧកញ៉ាទីវ.ម៉េងហ៊ុយនិងលោកជំទាវក៏បានចូលរួមចំណែកនូវថវិកាផ្ទាល់ខ្លួនចំនួន៥៩០០០ដុល្លាផងដែរដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តក្នុងការដាក់បង្គោលភ្លើងបំពាក់អំពូលសូឡាចំនួន៥០ដើម។ នៅក្នុងពិធីប្រគល់ទទួលថវិកានេះបានធ្វើឡើងកាលពីពេលថ្មីៗនេះនៅសាលាខេត្តបាត់ដំបងដោយមានលោកងួន.រតន:អភិបាលខេត្តលោកសឿម.ប៊ុនរិទ្ធិអភិបាលរងនៃគណៈអភិបាលខេត្តលោកឧត្តមសេនីយ៍ត្រីមាស.សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមន្ត្រីពាក់ព័ន្ធមួយចំនួនផង។លោកងួន.រតន:អភិបាលនៃគណៈអភិបាលខេត្តបានថ្លែងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ាទាំងពីររូបដែលបានលះបង់នូវធនធានផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះបងប្អូនអតីតយុទ្ធជននិងចូលរួមក្នុងការអភិវឌ្ឍន៍ផងដែរ។តាមរយះថវិកាដ៏សប្បុរសនេះលោកងួន.រតនៈក៏បានផ្ដល់ជូនលិខិតថ្លែងអំណរគុណជូនលោកឧកញ៉ាទាំងពីររូបខាងលើផងដែរដើម្បីឆ្លើយតបនឹងកាយវិកាដ៏ថ្លៃថ្លានេះ៕សៅ...
ជម្ងឺឆ្លងកូវីត១៩នៅតែជាបញ្ហាប្រឈមលោកអភិបាលខេត្តរួមនិងមន្ត្រីមួយចំនួនចុះធ្វើការណែនាំនិងចែកម៉ាស់ជូនភ្ញៀវដល់កន្លែងកម្សាន្តខណះភ្ញៀវមកលេងក្នុងខេត្តបាត់ដំបងកាន់តែមានចំនួនច្រើន
ជម្ងឺឆ្លងកូវីត១៩នៅតែជាបញ្ ខេត្តបាត់ដំបង÷នៅក្នុងដំណើរជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិដែលបានអញ្ជើញមកលេងកំសាន្តក្នុងរមណីយដ្ឋានទេសចរណ៍”ឡូរីជើងភ្នំបាណន់”ជាថ្ងៃទី៣ត្រូវនឹងថ្ងៃទី១៩ខែសីហាម្សិលមុិញ។លោកងួន.រតនៈអភិបាលខេត្តបាត់ដំបងបានថ្លែងថា៖នារយៈពេលថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃនេះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមធានាបាននូវសុខសុវត្ថិភាពល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរនិងបង្កលក្ខណៈសប្បាយរីករាយនៅគ្រប់ទីកន្លែងរមណីយដ្ឋានកម្សាន្តនានាក្នុងខេត្តមានសភាពល្អប្រសើរដោយភ្ញៀវទេសចរណ៍បានដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានមានសុវត្ថិភាពល្អពុំមានបញ្ហាអសន្តិសុខអ្វីនោះទ។ លោកបន្តថា÷ក្រៅពីមានសុវត្តិភាពល្អផ្នែកសន្តិសុខសង្គមក៏យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់នឹងការពារអំពីជម្ងឺឆ្លងកូវីត១៩ផងដែរព្រោះយើងមើលវាមិនឃើញនោះទេ។ហើយយើងទាំងអស់គ្នាត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាសេចក្តីណែនាំពីរាជរដ្ឋាភិបាលផងដែរ។នៅក្នុងដំណើរចុះជួបប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរនោះដែរលោកអភិបាលខេត្តរួមនិងមន្ត្រីរាជការអមដំណើរមួយចំនួនបានធ្វើការណែនាំដល់ភ្ញៀវនឹងបានចែកម៉ាស់ដល់ភ្ញៀវផងដែរ។សូមបញ្ជាក់ផងដែរថា៖តាមរបាយការណ៍ព័ត៌មានពីស្ថានភាពភ្ញៀវទេសចរចូលមកកម្សាន្តនៅក្នុងខេត្តបាត់ដំបងដែលជាថ្ងៃទី៣នៃថ្ងៃឈប់សម្រាកត្រូវនិងថ្ងៃទី១៩ខែសីហារបស់មន្ទីរទេសចរខេត្តបាត់ដំបងបានឲ្យដឹងថា៖ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តបាត់ដំបងថ្ងៃទី១៩ខែសីហាឆ្នាំ២០២០ម្សឹលម៉ិញចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិ(ទេសចរផ្ទៃក្នុង)សរុបចំនួន៣០.៧៤៥នាក់។ដោយក្នុងនោះចំនួនភ្ញៀវទេសចរជាតិចំនួន៣០.៥៣០នាក់និងចំនួនភ្ញៀវទេសចរអន្តរជាតិ(ទេសចរផ្ទៃក្នុង)ចំនួន២១៥នាក់។ ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់លើបញ្ហាជម្ងឺកូវីត១៩ពីសំណាក់អាជ្ញាធរខេត្តនេះដែរលោកប្រធានមន្ទីរទេសចរខេត្តបាត់ដំបងអ៊ុចអ៊ុ.ភីនិស្សារ៉ាបានឲ្យដឹងដែរថា៖ចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់កម្សាន្តនិងតាមរមណីយដ្ឋាននានាក្នុងខេត្តត្រូវបានម្ចាស់រមណីយដ្ឋាននិងតាមគោលដៅទេសចរណ៍ក្នុងខេត្តភាគច្រើនបានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងការណែនាំពីរបស់ក្រសួងសុខាភិបាលដោយតម្រូវអោយបុគ្គលិកពាក់ម៉ាស់ដោយឈររង់ចាំវាស់កម្តៅជូនភ្ញៀវនិងបាញ់អាល់កុលសម្អាតដៃជូនភ្ញៀវមុននិងដើរចូលទៅក្នុងរមណីយដ្ឋាននិងការរក្សានូវគម្លាតសុវត្ថិភាពបានល្អប្រសើផងដែរ៕សៅ...
រយះពេល០២ថ្ងៃខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍ជាតិនឹងអន្តរជាតិមកទស្សនាកម្សាន្តជាង៤មុឺននាក់
បាត់ដំបង÷ដោយសាតែស្ថានភាពជម្ងឺកូវីដ១៩បានឆ្លងរីករាលដាលលើពិភពលោកធ្ងន់ធ្ងរក្នុងនោះក៏មានកម្ពុជាផងបានបង្ខំអោយពលរដ្ឋកម្ពុជាខកខានប្រារព្វបុណ្យចូលឆ្នាំដែលជាបុណ្យប្រពៃណីជាតិ។ការខកខាននេះតាមរយះការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់ប្រជាលរដ្ឋខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលទើបរាជរដ្ឋាភិបាលបង្ខំចិត្តដាក់ចេញនូវសេចក្តីជូនដំណឹងជាបន្ទាន់មួយស្តីពីការផ្អាកនូវពិធីបុណ្យចូលឆ្នាំមួយរយះ។ថ្ងៃសម្រាកនៅក្នុងបុណ្យប្រពៃណីជាតិកន្លងទៅត្រូវបានប្រមុខរាជរដ្ឋាភិបាលសងជំនួសវិញក្នុងរយៈពេល០៥ថ្ងៃដោយចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការស៊ីវិលបុគ្គលិកកម្មករនិងបងប្អូនប្រជាលរដ្ឋទូទាំងប្រទេសបាននាំគ្នាឈប់សម្រាកនឹងធ្វើដំណើរទៅស្រុកកំណើតដើរលេងកម្សាន្តនិងទៅកាន់តំបន់ទេសចរណ៍នានានៅតាមបណ្តាខេត្តនិងនៅតាមតំបន់រមណីយដ្ឋានមួយចំនួនផ្សេងទៀតក្នុងស្រុក។ ពាក់ព័ន្ធនឹងថ្ងៃឈប់សម្រាកខាងលើនេះសម្រាប់ខេត្តបាត់ដំបងបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបានបង្ហាញអោយដឹងថា÷ភ្ញៀវទេសចរដែលបានចូលមកកម្សាន្តលេងនិងស្នាក់អាស្រ័យនៅក្នុងខេត្តបាត់ដំបងរយៈពេល០២ថ្ងៃគិតត្រឹមថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែសីហាឆ្នាំ២០២០មានភ្ញៀវទេសចរជាតិនឹងអន្តរជាតិសរុប៤១.៤១៤នាក់ក្នុងនោះចំនួនភ្ញៀវបរទេសក្នុងស្រុកចំនួន៣០០នាក់ផងដែរ។នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា÷នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២០ដែលជាថ្ងៃទី១មានចំនួនភ្ញៀវទេសចរសរុប១៤.៦២៧នាក់ក្នុងនោះចំនួនភ្ញៀវទេសចរជាតិសរុប១៤.៥២៧នាក់និងចំនួនភ្ញៀវទេសចរអន្តរជាតិ(ទេសចរផ្ទៃក្នុង)១០០នាក់។ចំណែកនៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២០ដែលជាថ្ងៃទី២ចំនួនភ្ញៀវទេសចរសរុប២៦.៧៨៧នាក់ក្នុងនោះចំនួនភ្ញៀវទេសចរអន្តរជាតិសរុប២០០នាក់(ទេសចរផ្ទៃក្នុង)២០០នាក់។ របាយការណ៍ដដែលបន្តអោយដឹងថា៖ចំនួនភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តបាត់ដំបងរយៈពេល០២ថ្ងៃនេះភ្ញៀវជាតិនឹងអន្តរជាតិបានទៅកម្សាន្តលេងនៅតាមតំបន់រមណីយនិងគោលដៅទេសចរណ៍សំខាន់ៗនៅក្នុងខេត្តមានដូចជា៖រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទបាណន់,ប្រាសាទឯកភ្នំ,រមណីយដ្ឋានភ្នំសំពៅ,រមណីយដ្ឋានកែច្នៃទំនប់អាងកំពីងពួយ,រមណីយដ្ឋានធម្មជាតិកែច្នៃចំការស្វាយ,រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន,រមណីយដ្ឋានធម្មជាតិទឹកធ្លាក់៥៣ស្រុកភ្នំព្រឹក,រមណីយដ្ឋាននគរជុំភ្នំព្រឹក,រមណីយដ្ឋានភ្នំកំពូល,រមណីយដ្ឋានចំការធុរេនអូរតង,រមណីយដ្ឋានធម្មជាតិល្អាងភ្នំប្រាំពីរ,តំបន់សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ,សួនមណ្ឌលកម្សាន្ត(ឡូរី)ជើងភ្នំបាណន់,សួនទឹកសុភមង្គល,សួនទឹកហហ្គោលឌិនហ៊ីននិងសួនផ្ទះផ្កាBegoniaជាដើម។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងដែរថា÷ម្ចាស់រមណីយដ្ឋាននិងនៅគោលដៅទេសចរណ៍ក្នុងខេត្តភាគច្រើនបានចូលរួមអនុវត្តទៅតាមគោលការណ៍និងការណែនាំរបស់រាជរដ្ឋាភិបាលនិងពីក្រសួងសុខាភិបាលដោយបានតម្រូវឲ្យបុគ្គលិកនៅតាមគោលដៅទេសចរណ៍កម្សាន្តត្រូវពាក់ម៉ាស់និងរង់ចាំវាស់កម្តៅនិងបាញ់អាល់កុលជូនភ្ញៀវនិងការរក្សានូវគម្លាតសុវត្ថិភាពផងដែរ៕សៅ...
សំណង់ស្កឹមស្កៃរបស់រដ្ឋលេខា ធិការក្រសួង សាធារណ ការម្នាក់ មានតម្លៃរាប់លានដុល្លារត្រូវអាជ្ញាធរជាតិអប្សរាបញ្ជាឲ្យកម្ទេចចោល
ខេត្តសៀមរាប៖សំណង់ដ៏ធំស្កឹមស្កៃរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានរុះរើទាំងបង្ខំ...
ក្រុមការងាររាជរដ្ធាភិបាលចុះជួយមូលដ្ធានស្រុកលើកដែកប្រគល់ប្រឡាយទឹក២ខ្សែជូនប្រជាពលរដ្ធជាង៥០០គ្រួសារសម្រាប់សង្គ្រោះផលដំណាំផ្សេងៗលើផ្ទៃដីជាង២០ហិកតា..
(កណ្តាល)… ស្រុកលើកដែក គឺជាស្រុកមួយមានសក្តានុពលផ្នែកកសិកម្ម ២៧.៨៥% ប៉ុន្តែដោយសារមួយរយ:ពេលកន្លងមកអាកាសធាតុរាំងស្ងួតបណ្តាលអោយអូ...
អគ្គិភ័យឆេះផ្ទះ១ករណីនេះបង្កអោយអ្នកភូមិផងរបងជាមួយភ័យស្ទើរព្រលឹងរត់ចោលសំបកខ្លួនម្នាក់ៗ
បាត់ដំបង÷ប្រជាពលរដ្ឋរស់នៅភូមិផងរបងជាមួយកន្លែងកើតហេតុម្នាក់ៗភ័យស្ទើរព្រលឹងរត់ចោលសំបកខ្លួនខណះមានសម្លេងកាំជ្រូចរាប់រយដើមផ្ទុះឡើងយ៉ាងកក្រើកបង្កអោយមានអគ្គីភ័យឆាបឆេះផ្ទះមួយខ្នងរួមនិងទ្រព្យសម្បត្តិមួយចំនួនទាំងស្រុងមិនអាចសង្គ្រោះបាន។សមត្ថកិច្ចបានអោយដឹងថាហេតុការនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០២០វេលាម៉ោង១៦:១០នាទីស្ថិតនៅក្នុងក្រុមទី០៥ភូមិកំពង់គល់ឃុំចែងមានជ័យស្រុកបាណន់ខេត្តបាត់ដំបង។ សមត្ថកិច្ចបន្តថាហេតុការខាងលើនេះបានបណ្តាលឲ្យឆេះផ្ទះ០១ខ្នងដែលមានទំហំ៩មx៦ម(ឆេះទាំងស្រុង)ធ្វើអំពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងក្តាជាកម្មសិទ្ធរបស់ម្ចាស់ឈ្មោះអូន.វិទូភេទប្រុសអាយុ២២ឆ្នាំស្នាក់នៅទីកន្លែងកើតហេតុខាងលើ។ចំណែកសម្ភារ:ក្នុងផ្ទះមួយចំនួនក៏ត្រូវបានខូចខាតប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។សមត្ថកិច្ចបន្តថាមុនកើតហេតុម្ចាស់ផ្ទះបានផ្សាដែកខណះនោះកំទេចភ្លើងបានខ្ទាតទៅលើកាំជ្រូចក៏បណ្តាលអោយឆេះកាំជ្រួចដែលម្ចាស់ផ្ទះទុកសម្រាប់បាញ់ពេលដុតសពសរុបអស់ចំនួន៧០០ដើមតែម្តង។ សមត្ថកិច្ចបន្តថាក្នុងហេតុការខាងលើសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍នោះទេដោយសាតែពេលទទួលដំណឹងមានការយឺតពេលទៅហើយ។ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុទៅលើទំហំនៃការខូចខាតដែលសរុបជាទឹកប្រាក់ចំនួន១២.០០០ដុល្លារអាមេរិក៕សៅ...
ថវិកាជាសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋស្រុកថ្មគោលជាង៧លានរៀលត្រូវបានយកមកប្រគល់ជូនរដ្ឋបាលខេត្តដើម្បីចូលរួមមូលនិធិមន្ទីរពេទ្យគុន្ធបុប្ផា
បាត់ដំបង÷កាលពីថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០កន្លងទៅថ្មីៗនេះលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបានទទួលថវិការបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោលតាមរយៈលោកគឹម.វណ្ណៈអភិបាលនៃគណៈអភិបាលស្រុកថ្មគោលប្រមាណជាង៧លានរៀលដែលថវិកានេះជាការចូលរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោលដើម្បីជួយឧបត្ថមគាំទ្រដល់មន្ទីររពេទ្យគុន្ធបុប្ផាក្នុងទិសដៅជួយសង្គ្រោះដល់កុមារកម្ពុជាទូទាំងប្រទេសពីជម្ងឺផ្សេងៗ។លោកគឹម.វណ្ណៈអភិបាលស្រុកថ្មគោលបានឱ្យដឹងថា÷ថវិកាដែលនាំយកមកនាពេលនេះគឺបានមកពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋព្រះសង្ឃនិងបងប្អូនអាជីវករលក់ដូរផ្សេងៗដែលរដ្ឋបាលស្រុកបានរៀបចំហិបមូលនិធិគុន្ធបុប្ផានៅតាមទីវត្តអារាមនិងតាមទីសាធារណៈផ្សេងៗដើម្បីចូលរួមទៅតាមសាទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋដែលមានចាប់១០០រៀលទ្បើងទៅ។ លោកបន្តថា÷ថវិកាដែលបានយកមកនាពេលនេះរួមមាន÷លុយរៀល៧.១៣២.២០០រៀល,លុយដុល្លារ១៣៨ដុល្លារនិងលុយបាតចំនួន៤៥០បាតផងដែរ។តាមរយះថវិកាសប្បុរសរបស់បងប្អូនប្រជាពលរដ្ឋនេះដែរលោកងួន.រតនៈបានថ្លែងអំណរគុណដល់រដ្ឋបាលស្រុកជាពិសេសព្រះសង្ឃអាជិវករនិងបងប្អូនប្រជាពលរដ្ឋទូទៅក្នុងស្រុកថ្មគោលដែលបានលះបង់ធនធានផ្ទាល់ខ្លួនដើម្បីចូលរួមមូលនិធិគុន្ធបុប្ផាបើទោះបីជាតិចក្តីឬច្រើនក្តីក៏បានស្តែងចេញពីទឹកចិត្តក្នុងការចូលរួមក្នុងសង្គមជាតិផងដែរ។លោកបន្តថា÷សកម្មភាពរបស់បងប្អូននេះគឺជាកាយវិការមួយដ៏ល្អនិងជាចលនាមួយដើម្បីសង្គមនិងដើម្បីគ្រួសារខ្មែរយើងទាំងគ្នាផងដែរ។ លោកបន្តថា÷ថវិកាដែលខាងរដ្ឋបាលខេត្តទទួលបាននាពេលនេះរដ្ឋបាលខេត្តនិងចាត់ចែងប្រគល់ជូនមន្ទីរគុន្ធបុប្ផានៅពេលឆាប់ៗនេះដែលជាការចូលរួមចំណែកការងារមនុស្សធម៌របស់បងប្អូនស្របតាមពាក្យស្លោកថា(គុន្ធបុប្ផាដើម្បីយើងទាំងអស់គ្នាយើងទាំងអស់គ្នាដើម្បីគុន្ធបុប្ផា)៕សៅ...
រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាថ្លែងថាមានវិធាការ៣ក្នុងការបើកសាលារៀនឡើងវិញខណះការបង្រៀនតាមប្រព័ន្ធអុិនធឺណេតនៅមានកម្រិតនៅឡើយ
បាត់ដំបង÷ការថ្លែងបែបនេះខណះដែលលោកបណ្ឌិតសភាចារ្យហង់.ជូនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានអញ្ជើញជាគណះអធបតីក្នុងពិធីសម្ពោធអគារសិក្សានៃសាលាមត្តេយ្យសិក្សាធនធានក្រុងបាត់ដំបងដែលជាជំនួយហិរញ្ញប្បទាននៃក្រសួងការបរទេសជប៉ុន(MoFa)នាព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២០នេះឋិតក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។នៅក្នុងពិធីនេះដែរក៏មានការចូលរួមពីសំណាក់លោកអភិបាលខេត្តនិងមន្ត្រីរាជការឯកឧត្តមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការលោកប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបលោកទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសន្ដិស្ម័គ្រចិត្ត(SVA)ព្រមទាំងឯកឧត្តមលោកជំទាវគណៈប្រតិភូអមដំណើរនិងលោកគ្រូអ្នកគ្រូជាច្រើនរូបផងដែរ។ លោកងួន.រតន:អភិបាលខេត្តបានថ្លែងនៅក្នុងពិធីនេះថា÷អគារសិក្សាថ្មីដែលបានសម្ពោធដាក់អោយដំណើការនាពេលនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ខែមេសាឆ្នាំ២០១៩និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២០។សាលានេះមានកម្ពស់២ជាន់មាន៥បន្ទប់បណ្ណាល័យ១បន្ទប់និងបង្គន់អនាម័យសម្រាប់កុមារតូចៗ១៥បន្ទប់។ដែលជាជំនួយរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជប៉ុន(MoFa)ដោយមានការសម្របសម្រួលពីអង្គការ(SVA)។ហើយនៅក្នុងបណ្ណាល័យមានបំពាក់សៀវភៅរូបភាពសម្ភារអានបរិក្ខារសោតទស្សន៍និងមានសៀវភៅ៦៦៤ក្បាលដោយឡែកនៅតាមបន្ទប់រៀនត្រូវបានបំពាក់គ្រឿងសង្ហារឹមគ្រប់បន្ទប់ផងដែរ។លោកអភិបាលខេត្តបន្តថា÷ក្នុងឆ្នាំ២០១៩នឹង២០២០នេះខេត្តបាត់ដំបងមានសាលារៀនសរុបចំនួន១៤៤៨សាលា។ដែលមានសិស្សសរុបចំនួន២៨១១២១នាក់ស្រី១៣៩៩៧៥នាក់និងមានបុគ្គលិកអប់រំសរុបចំនួន១០៨៧០នាក់ស្រី៥៧១២នាក់។ដោយឡែកសម្រាប់មត្តេយ្យសិក្សារដ្ឋមានមត្តេយ្យដាច់ដោយឡែកចំនួន២៥សាលានិងមត្តេយ្យក្នុងបឋមសិក្សាចំនួន៣៤៨សាលា។លោកបន្តថាកន្លងមកបើទោះបីក្រសួងអប់រំយុវជននិងកីឡាអនុញ្ញាតឲ្យសាលាបឋមសិក្សាបើកថ្នាក់មត្តេយយ្យនៅក្នុងសាលាបឋមសិក្សាក៏ពិតមែនក៏មិនអាចឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់កុមារតូចៗបានដែរទើបក្រសួងមហាផ្ទៃនិងក្រសួងអប់រំយុវជននិងកីឡាបានសហការនិងអនុញ្ញាតិឲ្យរដ្ឋបាលឃុំសង្កាត់បង្កើតសាលាមត្តេយ្យសហគមន៍នៅតាមភូមិនីមួយៗដែលនៅឆ្ងាយពីសាលាមត្តេយ្យរដ្ឋជាបន្តបន្ទាប់បន្ថែមទៀត។ លោកបណ្ឌិតសភាចារ្យហង់.ជួនណារ៉ុនរដ្ឋមន្រ្ដីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាការបើកសម្ពោធសាលាមត្តេយ្យសិក្សានេះគឺពិតជាមានសារៈសំខាន់ណាស់ដល់ប្អូនកុមារតូចៗមានឱកាសបានចូលសិក្សារៀនសូត្រដើម្បីត្រៀមខ្លួននឹងចូលសិក្សានៅថ្នាក់បឋមសិក្សានៅពេលដែលប្អូនកុមារតូចមានអាយុ៦ឆ្នាំឡើងទៅ។លោកបន្តថាការបង្ហាត់បង្រៀនកុមារតូចៗមិនត្រឹមតែជាតួនាទីរបស់លោកគ្រូអ្នកគ្រូប៉ុណ្ណោះទេតែទាមទារឲ្យមានការសហការគ្នាជាមួយមាតាបិតាគ្រប់ៗរូបចូលរួមក្នុងការបង្ហាត់បង្រៀនកូនៗបន្ថែមទៀត។ព្រោះមាតាបិតាគឺជាអ្នកដែលរស់នៅផ្ទាល់ជាមួយពួកគេដែលយើងត្រូវបង្រៀនពួកគេទាំងអាកប្បកិរិយាចេះគ្រប់គ្រងដោយខ្លួនឯងនិងជួយបង្ហាត់បង្រៀនមេរៀនបន្ថែមនៅឯផ្ទះផងដែរ។ លោកបន្តទៀតថា÷កន្លងមកដោយសារតែការរីករាលដាលនូវជម្ងឺកូវីដ១៩ទើបក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់លោកគ្រូអ្នកគ្រូឲ្យរៀបចំការបង្រៀនសិស្សពីចម្ងាយតាម(Online)នឹងរៀបចំការជួបផ្ទាល់តាមរយៈប្រព័ន្ធអុិនធឺណេតដូចជាការថតជាខ្លីបវីដេអូបង្រៀនជាដើម។លោកបានបញ្ជាក់បន្តថា÷ទោះបីបែបនេះក្តីក៏ការបង្រៀនតាមប្រព័ន្ធអីនធឺណេតនៅមានកម្រិតនៅឡើយជាពិសេសសម្រាប់ប្អូនសិស្សានុសិស្សនៅតាមទីជនបទឆ្ងាយៗដែលពិបាកក្នុងការរកសេវាអុីនធឺណេតទើបក្រសួងអប់រំយុវជននិងកីឡាមានវិធានការបើកសាលារៀនម្ដងទៀតក្នុង៣ដំណាក់កាល។ដោយដំណាក់កាលទី១គឺការបើកសម្រាប់សាលាដែលមានស្ដង់ដារខ្ពស់ចំនួន២០ក្នុងប្រទេសកម្ពុជានៅដើមខែសីហានេះរួចមកហើយ។ដំណាក់កាលទី២គឺការបើកសម្រាប់ថ្នាក់ទី៩និងទី១២សម្រាប់ក្របខណ្ឌសាលាទូទាំងប្រទេសនៅដើមខែកញ្ញាក្រោយនេះដើម្បីឲ្យក្មួយៗត្រៀមរៀនបញ្ចប់និងត្រៀមប្រឡងមធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិនាខែធ្នូខាងមុខនេះ។តែការបើកជាដំណាក់កាលទី២នេះគឺធ្វើឡើងដោយមានស្ដង់ដាសុវត្ថិភាពខ្ពស់ផងដែរក្នុងការរក្សាគម្លាតថ្នាក់សិក្សាគឺមិនឲ្យមានសិស្សចាប់ពី១៥នាក់ឡើងទៅរួមនឹងការសំអាតអនាម័យត្រូវមានកាលវិភាគច្បាស់លាស់ក្នុងការផ្លាស់ប្ដូរវេនគ្នាមកសាលារៀនជាដើម។បើសិនជាក្នុងដំណាក់កាលទី២នេះទទួលបានជោគជ័យក្រសួងនឹងត្រៀមរៀបចំការបើកដំណាក់កាលទី៣សម្រាប់សាលាទូទាំងប្រទេសជាបន្តបន្ទាប់ទៀត៕សៅ...
នៅសុខៗ ថ្មភ្នំដែលមានទំហំធំមានទម្ងន់រាប់តោន១ដុំបានរបេះធ្លាក់ពីជិតកំពូលភ្នំព្រឹកចូលក្នុងបរិវេណវត្តរតន:ភ្នំព្រឹកជាលើកទី២
បាត់ដំបង÷ហេតុការដ៏ចម្លែកមួយបានកើតឡើងបង្កអោយមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃក្នុងវត្តក៏ដូចជាប្រជាពលរដ្ឋនិងអាជ្ញាធរខណះមានដុំថ្មដែលមានទំហំធំទម្ងន់រាប់តោនបានរមៀលធ្លាក់ពីលើជិតកំពូលភ្នំបានធ្លាក់ចូលក្នុងបរិវេណវត្ត(រតន:ភ្នំព្រឹក)ដែលគេសម្គាល់ឃើញថាហេតុការនេះមានប្រវត្តជាលើកទី២ហើយ។ដែលក្នុងហេតុការនេះធ្វើអោយអាជ្ញាធរស្រុកចេញសេចក្តីជូនដំណឹងបន្ទាន់មួយដល់ព្រះសង្ឃក្នុងវត្តនិងសាធារណ:ជនអោយមានការប្រុងប្រយ័ត្ន។បន្ទាប់ពីអាជ្ញាធរនិងសមត្ថកិច្ចបានចុះពិនិត្យកាលពីពេលថ្មីៗកន្លងមកនេះនៅលើទីតាំងធ្លាក់ដុំថ្មភ្នំចូលក្នុងបរិវេណវត្តរតន:ភ្នំព្រឹករដ្ឋបាលស្រុកភ្នំព្រឹកបានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយអំពាវនាវជូនដល់ព្រះសង្ឃពុទ្ធបរិស័ទក៏ដូចជាភ្ញៀវទេសចរណ៍ទាំងឡាយត្រូវចូលរួមបង្កើនការការពារសុវត្ថិភាពពិសេសក្នុងឱកាសប្រារព្វពិធីបុណ្យទានឬចូលទស្សនាកម្សាន្តផ្សេងៗដោយហេតុថាប្រការគ្រោះថ្នាក់អាចកើតមានឡើងដោយចៃដន្យគ្រប់ពេលវេលាមិនអាចប្រហែសបាន។ នៅក្នុងសេចក្តីអំពាវនាវបានបញ្ជាក់ថា÷អាជ្ញាធរឃុំគ្រប់ឃុំក្នុងស្រុកភ្នំព្រឹកព្រះគ្រូចៅអធិការគណកម្មាធិការវត្តរតន:ភ្នំព្រឹកពិសេសមូលដ្ឋានឃុំអូររំដួលក៏ត្រូវជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងគ្រប់រូបភាពថែមទៀតសំដៅធ្វើយ៉ាងណាបញ្ចៀសនូវប្រការគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិឬធានាដល់អាយុជីវិតរបស់ព្រះសង្ឃពុទ្ធបរិស័ទនិងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ។លោកនូវ.ឬទ្ធីអភិបាលស្តីទីស្រុកភ្នំព្រឹកបានបញ្ជាក់ដែរថា÷ហេតុការដុំថ្មភ្នំដែលបានរបេះពីជិតកំពូលនៃភ្នំព្រឹកធ្លាក់ចុះចូលក្នុងបរិវេណវត្តរតន:ភ្នំព្រឹកនេះមានប្រវត្តិធ្លាក់ម្តងតាំងពីយូរណាស់មកហើយទើបរហូតមកដល់រសៀលថ្ងៃទី០៧ខែសីហា...