ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com.kh ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឈួន សវិន ចៅអធិការវត្តកោះមេត្តាពោធិវង្ស ធ្លាប់មានរឿងអាស្រូវស្រីញី ?

ឈួន សវិន ចៅអធិការវត្តកោះមេត្តាពោធិវង្ស ធ្លាប់មានរឿងអាស្រូវស្រីញី ?

ភ្នំពេញ : ឈួន សវិន ចៅអធិការវត្តកោះមេត្តាពោធិវង្ស ស្ថិតភូមិកោះអណ្ដែត​ សង្កាត់​ទួលសង្កែ​ទី២​ ខ័ណ្ឌ​ឬស្សីកែវ​ រាជធានីភ្នំពេញ  ត្រូវបានប្រជាពុទ្ធបរិស័ទទំលាយមកថា កាលពីឆ្នាំ២០០៥-២០០៦ ព្រះសង្ឃនេះធ្លាប់មានស្រីញី នៅវត្តឧណ្ណាលោម ហើយត្រូវបានអាជ្ញាធរនឹងព្រះសង្ឃចាប់ផ្សឹក តែឥឡូវបែរជាមកមានភ័ព្វសំណាង ធ្វើជាចៅអធិការវត្តទៅវិញ ។

ទាក់ទិននឹងករណីព្រះវិន័យសង្ឃ ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះអនុគណខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្តនន្ទមុនី ធ្លាប់មានថេរដីកាបញ្ជាក់ថា តាមពុទ្ធបញ្ញត្តិ ប្រសិនបើភិក្ខុសេពមេថុនធម្ម គឺត្រូវ «អាបត្តិបរាជិក» ដែលមិនអាចត្រឡប់មកបួសជាភិក្ខុ ឬទទួលតំណែង និងតួនាទីក្នុងព្រះពុទ្ធសាសនាបានទៀតឡើយ។

នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារយើងតេទៅចៅអធិការវត្ត ឈួន សវិន លោកលើកតែលឺថាអ្នកព័ត៌មាន លោកបិទទូរស័ព្ទតែម្តង ជាមួយនោះតេឡេក្រាមដោយភ្ជាប់នឹងសំណួរផង លោកក៏បានចូលមើលតែមិនបានឆ្លើយតបអ្វីទាំងអស់ ។

អង្កភាពយើងខ្ញុំ រង់ចាំការបំភ្លឺគ្រប់ពេលវេលា ប្រសិនបើសាម៉ីខ្លួនមានការបកស្រាយ រាល់ម៉ោងធ្វើការ ៕


Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com