List/Grid Author Archives: ព្រហ្ម ឥន្ទ្រ
ចាក់ដីលុបត្រពាំងកំប្លោកវិលសាធារណ:របស់រដ្ធរំលោភយកធ្វើជាកម្មសិទ្ធបុគ្គលក្រោមលេសអភិវឌ្ឍន៍មូលដ្ធាន តែការពិតសង្ស័យលក់យកលុយចែកគ្នា
(កណ្តាល): ត្រពាំកំប្លោកវិលសាធារណ:របស់រដ្ធ មួយកន្លែង នៅត្រង់ចំណុចខាងលិចជាប់ថ្នល់ជាតិលេខ១ ស្ថិតក្នុងភូមិព្រែកតាកែវ២...
កិច្ចប្រជុំបូកសរុបរបាយការណ៏ប្រចាំឆ្នាំ២០១៩និងប្រចាំឆមាសទី១ឆ្នាំ២០២០ស្តីពីការឣនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពនិងផ្តល់ប័ណ្ណសរសើរដល់រដ្ឋបាលឃុំសង្កាត់ណាដែលបានអនុវត្តការងារបានល្អប្រសើរកន្លងមក
ខេត្តបាត់ដំបង:នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆមាសទី១នាថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០នេះលោកងួន.រតនះអភិបាលនៃគណះអភិបាលខេត្តបានផ្តាំផ្ញើដល់អាជ្ញាធរឃុំសង្កាត់ទាំងអស់អោយយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមផ្តល់ថវិការបស់រាជរដ្ឋាភិបាលដល់ជនក្រីក្រពិតប្រាកដដោយតម្លាភាពបំផុតចៀសវាងនិយមបក្ខពួក។ដែលនៅក្នុងពិធីនេះមានលោកអ៊ុយ.រីប្រធានក្រុមប្រឹក្សាខេត្តនិងលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៏ប្រចាំឆ្នាំ២០១៩និងប្រចាំឆមាសទី១ឆ្នាំ២០២០ស្តីពីការឣនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពនិងបានផ្តល់ប័ណ្ណសរសើរនិងលិខិតសរសើរជូនដល់រដ្ឋបាលឃុំសង្កាត់ដែលបានជាប់ចំណាត់ថ្នាក់ល្អក្នុងការអនុវត្តការងារនៅតាមមូលដ្ឋានខ្លួនបានល្អប្រសើនាពេលកន្លងមកផងដែរ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្នងការនគរបាលខេត្តគណៈអភិបាលខេត្តសាលាដំបូងខេត្តមន្ទីរអង្គភាពជុំវិញខេត្តអភិបាលអភិបាលរងក្រុងស្រុកអធិការនគរបាលក្រុងស្រុកទីបញ្ជាការកងរាជអាវុធខេត្តក្រុងស្រុកមេឃុំចៅសង្កាត់ប៉ុស្តិ៍នគរបាលឃុំនសង្កាត់និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។លោកងួន.រតន:បានផ្តាំផ្ញើដល់ឣភិបាលក្រុងស្រុកមេឃុំចៅសង្កាត់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម“កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩”។លោកបន្តទៀតថាកិច្ចការងារទាំងនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើអាជ្ញាធរមូលដ្ឋានរួមមានមេភូមិនិងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាស់លាស់និងហ្មត់ចត់បំផុតចំពោះជនក្រីក្រពិតប្រាកដដោយចៀសអោយផុតពីការនិយមបក្ខពួកដែលជាទម្លាប់មិនល្អ។ដោយលោកផ្តល់ជាប្រសាសន៍ថាដើម្បីធានាឲ្យបាននូវតម្លាភាពនិងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ពិសេសអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនបំផុតចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។ នៅក្នុងកិច្ចប្រជុំនេះដែរលោកងួន.រតនៈក៏បានប្រគល់ប័ណ្ណសរសើរនិងថវិកាដល់រដ្ឋបាលក្រុងស្រុកដែលជាប់ជ័យលាភីជានិមិត្តរូបផងដែរ។ហើយសម្រាប់ឆមាសទី១ឆ្នាំ២០២០នេះខេត្តបាត់ដំបងបានទទួលប័ណ្ណសរសើរជ័យលាភីប្រភេទ១មានចំនួន៨១ឃុំសង្កាត់ក្នុងមួយឃុំសង្កាត់ទទួលបានថវិកា៥០០.០០០៛។លិខិតសរសើរជ័យលាភប្រភេទ២មានចំនួន១៧ឃុំសង្កាត់ថវិកា៣២៥.០០០៛និងផ្តល់ជូនលិខិតសរសើរជ័យលាភីសម្រាប់ប្រភេទ៣ដល់ឃុំសង្កាត់មួយចំនួនទៀតរួមនិងថវិកា២៥០.០០០៛ផងដែរក្នុងឃុំសង្កាត់និមួយៗដែលជាការលើកទឹកចិត្តសម្រាប់កិច្ចខិតខំបំរើដល់សង្គមជាតិក៏ដូចជាពលរដ្ឋក្នុងមូលដ្ឋានកន្លងទៅនិងបន្តភារះកិច្ចនេអោយកាន់តែមានប្រសិទ្ធិភាពបន្តទៀត៕សៅ...
អាជ្ញាធរឃុំបាបោងនិងប្រជាពលរដ្ធជាង១០គ្រួសារ ច្រានចោលទាំងស្រុង នូវសារព៌តមានមួយអង្គភាពបានចុះផ្សាយចោទប្រកាន់ទៅលើអាជ្ញាធរឃុំថាឃុបឃិតគ្នាជាប្រព័ន្ធយកដីទំនប់មេទឹកតាចាន់សាធារណៈរបស់រដ្ធលក់អោយឈ្មួញជីកយកអាចម៌ដីលក់ចែកគ្នាជាប្រយោជន៍ផ្ទាល់
(ព្រៃវែង) បន្ទាប់ពីមានសារព៌តមានមួយអង្គភាពចុះផ្សាយចោទប្រកាន់ទៅលើអាជ្ញាធរឃុំបាបោងថាបានឃុបឃិតគ្នាជាប្រព័ន្ធយកដីទំនប់មេទឹកតាចាន់សាធារណៈរបស់រដ្ធស្ថិតនៅក្នុងភូមិពន្លៃ...
ឯកឧត្តម យុិល សុធី និង លោកជំទាវ បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃចំនួន ៤ វត្តក្នុងស្រុកស្វាយជ្រំ
(ខេត្តស្វាយរៀង) ÷ ឯកឧត្តម យុិល សុធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះឧបត្ថម្ភឃុំកំពង់ចម្លង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ...
សម្តេចតេជោ ប្រកាសចាត់វិធានការណ៍ក្តៅ ប្រសិនបើរកឃើញថា ឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល
រាជធានីភ្នំពេញ :សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានផ្ញើសារតាមរយៈបណ្តាញសង្គមហ្វេសបុក ទៅកាន់បណ្តាមន្រ្តីពាក់ព័ន្ធ...
រដ្ឋបាលខេត្តបើកកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលទ្ធផលស្តីពីការចុះវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីដែលបានវាស់វែងរួចនៅក្នុងភូមិសាស្ត្រឃុំឆ្នាល់មាន់និងឃុំព្រះផុសក្រោយពីគណះប្រតិភូមចុះប្រតិបត្តិការលើបញ្ហាដីធ្លីក្នុងស្រុកគាស់ក្រឡ
ខេត្តបាត់ដំបង:ក្រោយពីគណះប្រតិភូរាជរដ្ឋាភិបាលជាច្រើនរូបបានចុះពិនិត្យលើបញ្ហាវិវាទដីធ្លីក្នុងស្រុកគាស់ក្រឡរវាងលោកឧកញ៉ាសង.ថនជាមួយពលរដ្ឋរហូតឈានដល់អង្គភាពប្រឆាំងអំពើពុករលួយACUបាននាំខ្លួនឈ្មួញម្នាក់ឈ្មោះសង.ថនទៅសួរនាំផងនោះកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០ថ្មីៗនេះ។រដ្ឋបាលសាលាខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិភាក្សាមួយស្តីពីការត្រួតពិនិត្យនៃការវាស់វែងផ្ទៀងផ្ទាត់ទន្នន័យក្បាលដីដែលបានវាស់វែងនៅក្នុងភូមិសាស្ត្រឃុំឆ្នាលមាន់និងឃុំព្រះផុសដែលជាចំណុចវិវាទខ្លាំងក្លារវាងពលរដ្ឋនិងលោកឧកញ៉ាសង.ថន។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកទេព.ធនរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ហើយក្នុងនោះក៏មានលោកសឿម.ប៊ុនរិទ្ធអភិបាលរងខេត្តលោកប្រធានមន្ទីរពាក់ព័ន្ធរួមជាមួយគណះប្រតិភូក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាច្រើនរូបបានចូលរួមផងដែរ។ដែលក្នុងកិច្ចប្រជុំនោះលោកអភិបាលបានលើកឡើងថាកិច្ចប្រជុំពិភាក្សានិងត្រួតពិនិត្យនេះក្នុងគោលបំណងជំរុញកិច្ចការងារបន្ថែមនិងត្រួតពិនិត្យចំពោះលទ្ធផលនៃការចុះវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីដែលបានវាស់វែងរួចនៅចំណុចភូមិតានួតនិងភូមិភ្នំស្នរឋិតក្នុងឃុំឆ្នាល់មាន់និងចំណុចភូមិសំរោងនិងភូមិដំណក់ដង្គ្រងឋិតក្នុងឃុំព្រះផុសស្រុកគាស់ក្រឡខេត្តបាត់ដំបងផង។ លោកបន្តថាក្រោយពីបានពិនិត្យលើលទ្ធផលនៃការវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរួចរាល់ជំហានបន្ទាប់និងមានការបិទផ្សាយជាសាធារណៈក្នុងរយៈពេល១៥ថ្ងៃ។ក្រៅពីនេះលោកអភិបាលខេត្តក៏បានជំរុញអោយមន្ត្រីក្រោមឱវ៉ាទទទួលបន្ទុកក្នុងស្រុកមួយនេះពិសេសលោកអភិបាលស្រុកស្តីទីដែលទើបទទួលមុខតំណែងថ្មីខិតខំបន្តកិច្ចការងារណាដែលនៅសេសសល់ពាក់ព័ន្ធនិងបញ្ហាដីធ្លីត្រូវពន្លឿនអោយបានឆាប់ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានប្រឈមនិងក្តីកង្វល់នាពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ៕សៅ...
ទំនិញជាសាច់ប្រហិតចម្រុះខូចគុណភាពចំនួន២៤៥០គីឡូក្រាមត្រូវបានដុតបំផ្លាញក្រោយពីបានចាប់យកពីឈ្មួញ
ខេត្តបាត់ដំបង:សាច់ប្រហិតចម្រុះខូចគុណភាពរាប់ពាន់គីឡូក្រាមដែលឈ្មួញខិលខូចលួចនាំចូលហើយត្រូវបានសមត្ថកិច្ចឆ្មក់ចាប់បានត្រូវបានដុតបំផ្លាញចោលភ្លាមៗផងដែរក្រោយពីការបង្ក្រាបនៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០នេះ។ពិធីដុតបំផ្លាញចោលនេះក៏មានការចូលរួមនិងដឹកនាំពីលោកគឺ.បុណ្ណរ៉ាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រីចេង.ឡេងស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានបានដឹកនាំកម្លាំងជំនាញដែលមានលោកវរសេនីយ៍ទោយី.យក់សាននាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចូលរួមសហការណ៍ជាមួយរដ្ឋបាលក្រុងបាត់ដំបងអាជ្ញាធរមូលដ្ឋានអង្គភាពជំនាញសាខាកាំកុងត្រូលនិងផ្នែកពាក់ព័ន្ធជាច្រើនរូបបានធ្វើការដុតបំផ្លាញចោលនូវសាច់ប្រហិតចម្រុះខូចគុណភាពចំនួន២៤៥០គីឡូក្រាមដែលឈ្មួញទុច្ចរិតនាំចូលពីក្រៅប្រទេសបម្រុងយកមកលក់ចែកចាយបន្តនៅក្នុងខេត្តបាត់ដំបងប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការបង្រ្កាបបានទាន់ពេលវេលា។ ករណីនេះមិនមែនជាលើកទីមួយនោះទេដែលឈ្មួញខិលខូចតែងលួចនាំចូលដើម្បីផលប្យោជន៍ខ្លួនហើយបង្កផលប៉ះពាល់ដល់សុខភាពសម្រាប់ប្រជាពលរដ្ឋទូទៅ។លោកអ៊ុច.សុខុនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏បានធ្វើការអំពាវនាវដល់អ្នកប្រកបមុខរបរដូចខាងលើត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការលួចនាំចូលនូវប្រភេទ(ប្រហិតឬសាច់មានឬជង្គង់មាន់)ខូចគុណភាពយកមកលក់ចែកចាយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងបន្តទៀតបើមិនដូច្នោះសមត្ថកិច្ចនិងមានវិធានការផ្លូវច្បាប់បើនៅតែបន្ត។ព្រោះប្រភេទសាច់ខូចគុណភាពទាំងនេះពិតជាបានបង្កផលប៉ះពាល់ខ្លាំងណាស់ចំពោះអ្នកប្រើប្រាស់ម៉្យាងវិញទៀតលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានសូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការទិញឬការបរិភោគផលិតផលទាំងនេះវានិងនាំមនូវផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ៕សៅ...
ឯកឧត្តម ស ថាវី អនុរដ្ខលេខាធិការក្រសួងការពារជាតិ ត្រូវតុលាកាកោះហៅចូលទៅបំភ្លឺ រឿងលក់ដីនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញតាមកោះហៅរបស់តុលាការ...
លោកអភិបាលខេត្តអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្តីទីនៃគណៈអភិបាលស្រុកគាស់ក្រឡខេត្តបាត់ដំបង
ខេត្តបាត់ដំបង:ក្រោយពីរាជរដ្ឋាភិបាលសម្រេចបញ្ចប់តួនាទីលោកម៉ៅ.សុចាន់ពីអភិបាលនៃគណះអភិបាលស្រុគាស់ក្រឡលោកងួន.រតនះអភិបាលខេត្តនៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០នេះលោកងួន.រតនះអភិបាលនៃគណះអភិបាលខេត្តបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្តីទីនៃគណៈអភិបាលស្រុកគាស់ក្រឡខេត្តបាត់ដំបង។ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាស្រុកគាស់ក្រឡនិងមានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តលោកប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្តលោកប្រធានក្រុមប្រឹក្សាស្រុកអភិបាលរងស្រុកសមាជិកក្រុមប្រឹក្សាស្រុកមេឃុំនិងការិយាល័យនានាជុំវិញស្រុកជាច្រើនផងដែរ។ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកអភិបាលស្តីទីនៃគណៈអភិបាលស្រុកគាស់ក្រឡនាពេលនេះលោកងួន.រតនៈបានមានប្រសាសន៍ផ្តាំផ្ញើដល់លោកញឹក.សារ៉ែនដែលទើបទទួលតំណែងជាអភិបាលស្តីទីត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែទូលំទូលាយថែមទៀតរវាងថ្នាក់លើនិងថ្នាក់ក្រោមជាមួយបណ្តាមន្ទីរអង្គភាពដៃគូរអភិវឌ្ឍពាក់ព័ន្ធនានានិងរដ្ឋបាលឃុំព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធអោយកាន់តែល្អប្រសើផងដែរជាពិសេសប្រជាពលរដ្ឋក្នុងស្រុកទាំងមូល។លោកអភិបាលខេត្តបន្តថាជាពិសេសត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វល់សំណូមពរនានារបស់ប្រជាពលរដ្ឋជាពិសេសករណីទំនាស់ដីធ្លី...
ស្នងការនគរបាលខេត្តកណ្តាលដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចុះធ្វើការត្រួតពិនិត្យ និងផាកពិន័យរថយន្តដឹកខ្សាច់នៅលើផ្លូវជាតិលេខ21Aក្រុងតាខ្មៅ
កណ្តាលៈ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត...