ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com.kh ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋស្នើអោយ ឧត្តមសេនីយ៍ឯក ហាក់ ម៉ៅ មេបញ្ជាការរង កងពលតូចលេខ៧០ បើកផ្លូវ ត្រពាំងបុរាណអង្គហ្លូងច័ន្ទឡើងវិញ

ក្រោយពីការស្តាយ និង កសាងឡើងវិញ នូវត្រពាំងបុរាណសាលាដំណាក់អង្គហ្លូងច័ន្ទ ស្ថិតនៅភូមិចំបក់រ៉ុន ឃុំពោធិ៍ម្រៀល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលប្រជាពលរដ្ឋហៅថាជា សាលាឆទាន ដោយលោក ហាក់ ម៉ៅ និង លោកស្រី ថាំង លីប កាលពីថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០០៨ នោះមកមានប្រជាពលរដ្ឋខ្លះ ខឹងសម្បា និងបានស្នើអោយលោក ហាក់ ម៉ៅ មេបញ្ជាការរង កងពលតូចលេខ៧០ ដកចំរឹងបេតុងស្រោបកង់ឡាន ចេញពីផ្លូវ ដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរ ដោយរលូនឡើងវិញ ។

ប្រជាពលរដ្ឋលើកឡើងថា ៖ ការពាំងផ្លូវ១ចំហៀងត្រពាំងនេះ ជាការអត្តនោម័តដោយ លោក ហាក់ ម៉ៅ តែម្តង សូម្បីអាជ្ញាធរមិនហ៊ានជំទាស់នោះទេ ។ ប្រជាពលរដ្ឋថា ត្រពាំងនេះហាក់ក្លាយជាកម្មសិទ្ធឯកជនរបស់លោក ហាក់ ម៉ៅ គ្រប់គ្រង ទៅហើយ ដោយប្រជាពលរដ្ឋមិនអាចបូមទឹកចេញពីត្រពាំងបាននោះទេ គឺគេអនុញ្ញាតិអោយតែដង ឬ រែក តែប៉ុណ្ណោះ ។ មួយវិញទៀតប្រជាពលរដ្ឋ មិនអាចចូលលេងផ្តេសផ្តាស់ ឬ ទៅធ្វើបុណ្យទាននៅសាលាឆទាននេះ បានទេ ។

ប្រជាពលរដ្ឋបានស្នើ ដល់លោក ហាក់ ម៉ៅ ប្រសិនបើខ្លាចខូចផ្លូវ គួរតែចាក់ផ្លូវបេតុង ជំនួសវិញ ព្រោះថាការចាក់បង្គោលកណ្តាលផ្លូវ អាចបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរយប់ព្រលប់ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com