ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com.kh ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើថៅកែរផែស្ងួតដារលីងជាអ្នកណា? បានជាហ៊ានបិទផ្លូវក្រវ៉ាត់ព្រំដែនធ្វើទីតាំងផ្ទេរទំនិញនៅក្បែរច្រកទ្វាអន្ដរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ មហាជនរិះគន់ចំៗ ម្ចាស់ផែស្ងួតដារលីងរំលោភយកផ្លូវខ្សែក្រវ៉ាត់ព្រំដែនធ្វើជាទីតាំងផ្ទេទំនិញ ហើយបានដាក់បារ៉ាស់បិទផ្លូវមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទេ ដោយដាក់មន្រ្តីនគរបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍យាមកាមយ៉ាងតឹងរឹងមិនដឹងថាក្នុងផែស្ងួតដារលីងនោះមានទំនិញបិទបាំងឬយ៉ាងណានោះទេ។
ប្រជាពលរដ្ឋរិះគន់នេះកើតឡើងនៅវេលាម៉ោង១១និង៥៥នាទីព្រឹកថ្ងៃទី២៣មករា២០២៦ នៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៌។ មហាជនបានប្រាប់អ្នកសារព័ត៌មានយើងថា រយៈពេល២ខែមកហើយ ម្ចាស់ផែស្ងួតដារលីង បានរំលោភយកផ្លូវក្រវ៉ាត់ព្រំដែន ដែលជាផ្លូវយុទ្អសាស្រ្តយកទៅធ្វើទីតាំងផ្ទេរទំនិញឯកជន ហើយយកបារ៉ាស់បិទផ្លូវមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមម៉ូតូ និងរថយន្តគោយន្តឆ្លងកាត់ទេ ដោយគេដាក់មន្ត្រីនគរបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័ដោយដាក់ប៉ុស្ត៍យាមកាមយ៉ាងតឹងរឹងទៀតផង។ មហាជនដាក់ចម្ងល់ថា តើម្ចាស់ផែស្ងួតដារលីងនេះជាអ្នកណា?
ទើបហ៊ានបិតផ្លូវក្រវ៉ាត់ព្រំដែនធ្វើទីតាំងផ្ទេរទំនិញ ហើយយកមន្ត្រីនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័ចំនួន០២ទៅ៣នាក់ មកយាមកាមទៀត ។

បើតាមសមត្ថកិច្ចនគបាលវរៈការពារវរៈព្រំដែនប្រចាំការនៅតាមបន្ទាត់ព្រំដែនចំណុចបង្គោលព្រំដែនលេខ២១៣ បានប្រាប់អ្នកសារព័ត៌មានយើងថា កុំថាឡើយប្រជាពលរដ្ឋសូម្បីតែ រូបលោកជាសមត្ថកិច្ចការពារព្រំដែនគេមិនឲ្យឆ្លងកាត់ផង ដោយគេយករបាំងដែកមកបិទផ្លូវ មិនឲ្យឆ្លងកាត់ ពីព្រោះម្ចាស់ផែ បានរំលោភយកផ្លូវក្រវ៉ាត់ព្រំដែនធ្វើជាទីតាំងផ្ទេរទំនិញ នាំចូលនិងទំនិញនាំចេញទៅប្រទេសវៀតណាម សង្ស័យជាទំនិញគេចពន្ធខុសច្បាប់ទើបមានការយាមកាមតឹងរឹង ។

ប្រភពបន្តថា ផែស្ងួតដារលីង នេះគឺគេឃើញរថយន្តដឹកទំនិញធំៗបិទជិត និងរថយន្តសណ្តោងរ៉ឺម៉កកុងតឺន័រឆ្លងដែនពីប្រទេសវៀតណាមចូលមកផ្ទេរទំនិញនៅចំណុចផ្លូវក្រវ៉ាត់ព្រំដែននេះមិនដែលឃើញមានស្ថាប័នជំនាញ មានសមត្ថកិច្ចចុះមកពិនិត្យទេ។ ទាក់ទិនករណីនេះដែរ សារព័ត៌មានយើងខ្ញុំមិនអាចរកការបំភ្លឺ ពីលោក ឃឹម កញ្ញារ៉ា នាយប៉ុស្ត៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍បានទេ នៅព្រឹកថ្ងៃទី២៣មករានេះ ដោយលោកលើកទូរសព្ទ័ទទួល
ហើយដឹងថា អ្នកសារព័ត៌មានយើងសម្ភាស រឿងម្ចាស់ផែស្ងួតដារលីងយកបារ៉ាស់បិទផ្លូវក្រវ៉ាត់ព្រំដែន និងមានមន្ត្រីនគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍ ទៅយាមកាមទីនោះ លោក ឃឹម កញ្ញារ៉ា បិតទូរសព្ទ័ភ្លាម អ្នកសារព័ត៌មានយើងបានព្យាយាមទំនាក់ទំនងតាមតេឡេក្រាមទៀតដើម្បីសុំការបំភ្លឺដែរ ក៏ប៉ុន្តែលោកចូលមើលហើយមិនឆ្លើយតប។

ចំណែកលោក ម៉ែន អេង អភិបាលរងខេត្តជាអ្នកនាំពាក្យរដ្ឋបាលសាលារខេត្តស្វាយរៀង បានឆ្លើយតាមសារតេឡេក្រាមថា ជាប់ប្រជុំ។
រីឯម្ចាស់ផែរស្ងួតដារលីងមិនអាចរកការបំភ្លឺបានទេដោយមន្ត្រីនគរបាលយាមផែរស្ងួតដារលីងនោះមិនអនុញ្ញាតិឲ្យចូលជួបសម្ភាស៍៕ ដោយ = សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com