ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com.kh ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកប៉ូលីសស័ក្តិ១ វណ្ណៈ វិសិទ្ធិ ធ្វើជាប្រធានតំបន់ឆ្នោតវៀតណាមប្រចាំស្រុកពារាំង អាចជាប៉ូលីសខេត្តកណ្តាល ឬខេត្តព្រៃវែង

(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥.០១.២០២៦ បានចេញមកបំភ្លឺដោយបញ្ជាក់ថា ឈ្មោះ វណ្ណៈ វិសិទ្ធិ មិនមែនជាមន្រ្តី របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នោះឡើយ!។

*ការចេញមកបញ្ជាក់ពីសំណាក់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៅពេលនេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានចុះផ្សាយស្រដៀងគ្នាថា លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ អត្តលេខ(៥៧៣១៥)មន្ត្រីនគរបាល បង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មិននៅកន្លែងធ្វើការងារនោះទេ..!។

បែរជាមកសំងំកើបលុយ១ថ្ងៃៗរាប់សិបលានរៀល ពីការធ្វើមេឆ្នោតកន្ទុយលេខវៀតណាមដោយខុសច្បាប់ និងមានតួនាទីក្នុងល្បែងជា”ប្រធានតំបន់ឆ្នោតវៀតណាម ស្រុកពារាំង ខេត្តព្រៃវែង”ទៀតផង..!!។

*ជុំវិញករណីនេះ កាលពីថ្ងៃទី២៣.០១.២០២៦ មានអ្នកព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីល្បែងឆ្នោតកន្ទុយលេខវៀតណាម ដែលកំពុងរីករាលដាលដូចផ្សិត ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកពារាំង ខេត្តព្រៃវែង។
លុះដល់រសៀលថ្ងៃដដែល សមត្ថកិច្ចស្រុកខ្សាច់កណ្ដាល បានចុះបង្ក្រាបទីតាំងផ្ទះជួលស្នាក់ការល្បែងរបស់លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ ត្រង់ចំណុចភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល..!។
ក្នុងនោះ សមត្ថកិច្ចចាប់បានម៉ូតូបុគ្គលិកឆ្នោតចំនួន២គ្រឿង យកទៅរក្សាទុក.!!។

*ជាមួយគ្នានេះ លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ ដែលមានតួនាទីជាប្រធានតំបន់ឆ្នោតវៀតណាម”ពារាំង”ក៏បានចល័តបុគ្គលិករបស់ខ្លួន ឱ្យទៅស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល ដែលជាទីតាំងរបស់ប្រធានតំបន់ឆ្នោតវៀតណាម”ល្វាឯម”។

*ទោះជាយ៉ាងណាក្ដី ប្រភពីមេកញ្ច្រែងឆ្នោតវៀតណាម បានបង្ហើបថា លោកអនុសេនីយ៍”ប៉ូលីស”វណ្ណៈ វិសិទ្ធិ អត្តលេខ(៥៧៣១៥) ត្រូវបានផ្លាស់ប្ដូរចេញពីប្រធានតំបន់ឆ្នោតវៀតណាម”ពារាំង”ហើយ កាលពីថ្ងៃទី២៤.០១.២០២៦ ដែលនឹងត្រូវដាក់អ្នកថ្មីមកជំនួស! ខណៈដែលម៉ូតូបុគ្គលិកឆ្នោតទាំង២គ្រឿងខាងលើ ស្ថិតក្នុងដៃប៉ូលីសស្រុកខ្សាច់កណ្ដាល នៅឡើយ ។

ប្រភពនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះបានបង្ហើបលោកប៉ូលីសខាងលើ អាចផ្ទេរមកខេត្តមកខេត្តកណ្តាល ឬខេត្តព្រៃវែង ។ ទោះជាយ៉ាងណាប្រសិនបើបុគ្គលខាងលើមានភាពមិនប្រក្រតីមែននោះ គួរក្រសួងមហាផ្ទៃចុះស៊ើបអង្កេតអោយបានច្បាស់លាស់និងមានវិធានការដកមន្ត្រីនេះចេញពីក្របខណ្ឌរបស់រដ្ឋ កុំអោយខូចដល់មន្រ្តីដ៏ទៃ ។

ប្រសិនបើសាម៊ីខ្លួន មានការមិនសុខចិត្ត ឬព័ត៌មានខាងលើផ្សាយមិនបានត្រឹមត្រូវ សាម៊ីខ្លួនបំភ្លឺដល់អង្គភាពយើងខ្ញុំរាល់ម៉ោងធ្វើការ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com