ខេត្តស្វាយរៀង៖ បន្ទាប់ពីបណ្តាញព័ត៌មានចំនួនបានផ្សាយពីការបិទបារាស់ របស់ប៉ូលីសព្រំដែន ដើម្បីសួរនាំការចេញចូល និងការដាក់ទូរកុងតឺនើលើផ្លូវសាធារណ នោះមក នៅថ្ងៃទី២៦ ខែមករា លោកហង្ស សំណាង បានចុះថតនិងបានអធិប្បាយថា ការបិទកុងត្រូលនេះគឺដើម្បីត្រួតពិនិត្យព្រោះ កន្លងមកមានជនខិលខូចលួចឆ្លងដែន ដូចជាមានឡានបិទកញ្ជក់ខ្មៅ គឺត្រូវតែសួរនាំ ព្រោះខ្លាចមានការជួញដូរមនុស្សជាដើម តែសំរាប់ម៉ូតូកង់ចេញចូលមិនមានបញ្ហា អ្វីនោះទេ ។
ដោយឡែកចំពោះបញ្ហាទូរកុងតឺនើ ខាងអាជ្ញាធរមិនអនុញ្ញាតអោយដាក់លើផ្លូវសាធារណៈនោះទេ ។ ការអធិប្បាយបកស្រាយរបស់លោក ហង់ សំណាង នឹងផ្សាយឡើងវិញនៅចុងព័ត៌មាន ។
ពាក់ព័ន្ធបញ្ហានេះ សាធារណៈជនបានស្នើដល់មន្រ្តីពាក់ព៏ន្ធទាំងអស់គួរពិនិត្យនឹងបង្ហាញ ឬធ្វើការបំភ្លឺដល់អ្នកព័ត៌មាន ក៏ដូចជាដល់សាធារណៈជន អោយបានយល់ច្បាស់ កុំមានការភាន់ច្រលំថា. មេប៉ូលីសព្រំដែនអន្តរជាតិព្រៃវល្លិ៍ ធ្វើការអាងអំណាច និងធ្វើការលំអៀងមិនច្បាស់លាស់ ពិសេសអាចមានអ្វីមួយមិនប្រក្រតី ពីការដាក់បារាស់ពិនិត្យដ៏តឹងរឹងនេះ តើជាការបំរើជាតិ ឬ ដើម្បីបំរើអ្នកធំណាម្នាក់នោះទេ ។ ប្រសិនបើមិនមានអ្វីមួយមិនប្រក្រតីមែននោះ ប្រាកដជាបើកទូលាយចំពោះការចុះយកព័ត៌មានរបស់ភ្នាក់ងារព្រះនរាយណ៍ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅបានចូលថតបាត់ទៅហើយ មិនមែនហាមឃាត់មិនអោយចូលនោះទេ ។
ដូច្នេះមេប៉ូលីសនៅទីនោះហាក់ធ្វើការ មានការលំអៀង ចំពោះអ្នកព័ត៌មានដែលចង់ ចុះយកព័ត៌មាន អោយបានច្បាស់លាស់នឹងពិតប្រាកដ ជូនដល់សាធារណជន ក៏ថ្នាក់ដឹកនាំខេត្តស្វាយរៀង និងឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើករណីការបិទបារាស់យាមកាមដ៏តឹងរឹង និងការដាក់ទូរកុងតឺនើ លើផ្លូវសាធារណៈ ជាដើមនោះ ។
ជុំវិញករណីនេះថ្ងៃទី ៦ ខែកុម្ភៈ ព្រះនរាយណ៍ មិនអាចរកបំភ្លឺពី លោក ឃឹម កញ្ញារ៉ា មេប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បាននោះទេ ៕
