ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com.kh ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រោងចក្រផលិតបារី១កន្លែង ក្នុងសង្កាត់ទៀន ខណ្ឌដង្កោបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ សង្ស័យគ្មានច្បាប់

រាជធានីភ្នំពេញ : ប៉ុន្មានឆ្នាំចុងក្រោយនេះ ករណីការរីករាលដាលនៃរោងចក្រផលិតបារីសឹងទូទាំងប្រទេសខ្លះមានច្បាប់ ខ្លះមិនមានច្បាប់ ហើយបញ្ហាគឺនៅពេលរោងចក្រទាំងនោះបានបង្ហូរទឹកគីមីចូលប្រព័ន្ធលូ- ចូលប្រឡាយ និងជះឃ្លិនស្អុយខ្លាំងដល់អ្នកភូមិ និងមានការផ្សាយព័ត៌មាន ពីបណ្តាញព័ត៌មានជាញឹកញាប់នោះមក ទើបមានមន្រ្តីពាក់ព័ន្ធចុះទៅពិនិត្យ ទាំងទើសទាល់ ។ ការចុះពិនិត្យនេះ ពេលខ្លះបើរោងចក្រនោះមិនមានច្បាប់មែន ច្បាស់ជាមានរនុកក្នុងផ្តល់ដំណឹងដល់ថៅកែទាំងនោះអោយរើឥវ៉ាន់ចេញ ព្រោះបន្តិចទៀតនឹងមានមន្រ្តីថ្នាក់លើគេចុះពិនិត្យហើយ ។ ដូច្នេះពេលចុះដល់ឃ្លាំងទាំងនោះ គេប្រាកដមិនឃើញអ្វីនោះទេ បានន័យថា អ្នកផ្សាយព័ត៌មាន គឺផ្សាយព័ត៌មានមិនពិតជាដើម នេះគេហៅថា ក្បាច់លាងសំអាត ។

ពាក់ព័ន្ធរោងចក្របារីនេះ គឺមានឃ្លាំងមួយធំ ស្ថិតនៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា ជាកន្លែងផលិតបារី យូរឆ្នាំមកហើយ ដែលទោះបីជាបណ្ដាញផ្សព្វផ្សាយព័ត៌មាននានា លើកយកការត្អូញត្អែរ បានរងផលប៉ះពាល់សុខភាព និងបានក្លិនជះចេញពីឃ្លាំងនោះយ៉ាងណាក៏ដោយក៏អាជ្ញាធរមូលដ្ឋាន ធ្វើមិនដឹងមិនឮនិងមិនមានចំណាត់ការចំពោះទីតាំងដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះទេ។

ឃ្លាំងនេះ ដែលអ្នកភូមិសង្ស័យថា ជារោងចក្រផលិតបារីគ្មានច្បាប់ ព្រោះមិនមានលើកស្លាកយីហោអ្វីនោះទេ ។

ទោះជាយ៉ាងណានៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ក្រុមការងារព្រះនរាយណ៍ មិនអាចរកការបំភ្លឺពីលោកស្រីបាននៅឡើយនោះទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com