(កណ្តាល)៖ ស្របពេលដែលប្រជាពលរដ្ឋរាប់រយនាក់ ផ្ទុះការតវ៉ាសុំរក្សាទុក”ដីមេទឹកព្រា”ជាសម្បត្តិរដ្ឋដដែល សម្រាប់ឱ្យពួកគាត់អាស្រ័យផលដូចមុនៗ។ស្រាប់តែលោក ម៉េង ឈាងហេងមេឃុំវិហារសួគ៌អះអាងថា”ដីមេទឹកព្រា”ទំហំ១៧២ហិកតាគឺឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលទិញអស់ហើយ ក្នុងតម្លៃ១ហិកតា២.៥០០ដុល្លារ។
ដីមេទឹកព្រា”ទំហំ១៧២ហិកតា ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលដីនេះបច្ចុប្បន្ន បានក្លាយជាកម្មសិទ្ធិក្រុមហ៊ុន ឃុន សៀ ដោយមាន{ប្លង់រឹង}តាមរយៈស.ជ.ណ.លេខ៤៥៣.ដ.ប ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។លោកមេឃុំវិហារសួគ៌ បានថ្លែងប្រាប់”អ្នកសារព៍ត៌មាន”នៅថ្ងៃទី០៣.០៣.២០២៦ថា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ពិតជាបានប្រមូលទិញ”ដីមេទឹកព្រា”ត្រង់ចំណុចខាងលើ ពីប្រជាពលរដ្ឋអ្នកអាស្រ័យផល ប្រាកដមែន!។
លោកមេឃុំ ក៏បានរៀបរាប់អំពីដំណើរដើមទងនៃប្រវត្តិ”ដីមេទឹកព្រា”ថា ដីនេះពីមុនមកជាដីសាធារណៈរបស់រដ្ឋសុទ្ធសាធ ពុំមែនជាដីកម្មសិទ្ធិបុគ្គលណាម្នាក់ឡើយ.!។
ប៉ុន្តែនៅឆ្នាំ២០០៦ ក៏មានទំនាស់រវាងពលរដ្ឋអ្នកមានដីនៅខាងក្រៅ និងអ្នកអាស្រ័យផលក្នុង”មេទឹកព្រា”។
ទន្ទឹមនិងនោះ នៅឆ្នាំ២០០៧ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានប្រមូលទិញ”ដីមេទឹកព្រា”ពីអ្នកអាស្រ័យផល ក្នុង១ហិកតា២.៥០០ដុល្លារ ដើម្បីលែងឱ្យពលរដ្ឋ អាស្រ័យផល”ដីមេទឹកព្រា”តទៅទៀត។
*ចំពោះសំណួរថា ចុះបើឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាអ្នកប្រមូលទិញ.ហេតុអ្វីបានជាដី១កន្លែងនេះក្លាយជាកម្មសិទ្ធិ”ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត”ទៅវិញ..!។
*ត្រង់ចំណុចនេះលោកមេឃុំ បានឆ្លើយថា មកពីដីនោះ គេលក់យកលុយធ្វើសាលាខេត្តកណ្ដាល.!។
បើតាមលោក ម៉េង ឈាងហេង”ដីបឹងមេទឹកព្រា”ទាំង១៧២ហិកតា គឺបានចេញប្លង់រឹងឱ្យទៅ”ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត”អស់ហើយ ហើយប្លង់រឹងនេះ ចេញតាំងពីឆ្នាំ២០២២ម្ល៉េះ។
*ចំពោះសំណួរថា តើលោកថៅកែ គង់ ឃាង មានទិញ”ដីមេទឹកព្រា”ដែរឬទេ.?។*លោកមេឃុំ បានឆ្លើយថា លោក គង់ ឃាង ពិតជាបានទិញ”ដីមេទឹកព្រា”អស់១ផ្នែកប្រាកដមែន គឺសម្រាប់ទុកជីកកាយយកអាចម៍ដីលក់.!។ប៉ុន្ដែឥឡូវ ដីនេះបានក្លាយជាកម្មសិទ្ធិក្រុមហ៊ុន ឃុន សៀ អញ្ចឹងទើបលោក គង់ ឃាង ទាមទារសំណងពីក្រុមហ៊ុន..!។
បច្ចុប្បន្ន ក្រុមហ៊ុន ឃុន សៀ ក៏បានជួយដោះស្រាយនិងផ្ដល់ប្រាក់ឱ្យលោក គង់ ឃាង ក្នុង១ហិកតា២.៥០០ដុល្លារដោយចាត់ទុកថា(ជាថ្លៃដើម) ៕

