ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com.kh ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ហ៊ានប្រើញញួរមាស វាយកំទេចសំយ៉ាប របស់ការាស់សាំងតេលា និង របងឃ្លាំង រំលោភចិញ្ចើមសាធារណ: ដែលទេ រឺមួយញញួរមាសនោះ ច្រេះចាប់អស់ទៅហើយ .

រាជធានីភ្នំពេញ ៖ពិតជាខ្លាំងជាងលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ មែន ទើបសំណង់ រំលោភចិញ្ចើមផ្លូវសាធារណះ២ទីតាំងនេះ នៅមានដដែល ។

រយះពេលជាច្រើនខែមកហើយ ដែលសំណង់២ កន្លែងដែលបានសង់រំលោភចិញ្ចើមផ្លូវសាធារណ: គឺស្ថិតនៅម្តុំការ៉ាស់សាំងភីធីធី ខាងលិចផ្សារព្រៃទា ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ មិនទាន់វាយចេញ ហើយថែមទាំងគេបានលុបដានបាត់ទៅ ។

ប្រជាពលរដ្ឋមានលំនៅដ្ឋានម្តុំនោះបានប្រាប់មកអង្គភាពយើងខ្ញុំនៅថ្ងៃទី9 ខែមិនា ឆ្នាំ2026 នេះថា . ពួកគាត់ហួសចិត្ត នឹងលោក ប៉ាង លីដា ហេតុអ្វីមិនហ៊ានវាយកំទេចចោល អោយដូចកន្លែងផ្សេង ដែល លោកធ្លាប់អនុវត្តន៍ធ្វើកន្លងមក ឬមួយលោក មានភាពល្អូកល្អើនជាក្រុមថៅកែទាំងនោះ ។

គួររំលឹកថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះមកពន្យល់នឹងណែនាំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានសង់សំណង់រំលោភផ្លូវសាធារណៈ នៅម្តុំផ្សារព្រៃទាមកខាងលិច និងផ្លូវចាក់ជ្រូក- សង្កាត់សំរោង ។ ក្រោយពីបានទទួលដំណឹងពីការកំណត់និងការទុកឳសានវាទរបស់សាលាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា   នោះមក ប្រជាពលរដ្ឋក៏បានចូលរួមអនុវត្តតាមការណែនាំ ដោយមិនហ៊ានបំពានច្បាប់អ្វីទៀតនោះទេ ព្រោះខ្លាចញញួរមាស របស់លោកប៉ាងលីដា ។

ប្រជាពលរដ្ឋសំណូមពរដល់លោក ប៉ាង លីដា សូមអនុវត្តន៍វាយកំទេចចោលអោយបានស្នើភាពគ្នា ការអនុវត្តបែបនេះ ធ្វើអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងឈឺក្បាលដល់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏ដូចសម្តេចនាយករដ្ឋមន្រ្តី ដោយគ្រាន់ប៉ុន្នឹងក៏នៅចាំរងចាំបញ្ជាពីថ្នាក់លើទើបអនុវត្តនោះ ចឹងយកញញួរមាសមកធ្វើអី បើមិនចេះប្រើយកទុកវិញល្អជាង ។

សូមបញ្ជាក់ថា ទីតាំងទីពីរ ។ ទី1 រោងសំយ៉ាបរបស់ការាស់សាំងតេលេ និងជាថៅកែការាស់សាំងPTT ទីតាំងនោះនៅទល់មុខគ្នា ។ ហើយទី2 គឺ របងឃ្លាំង នៅខាងត្បូងការាស់សាំងPTT ដែលតម្រូវអោយវ៉ៃចោល7ម៉ែត្រ8ទឹក តែក្រោយពីព័ត៌មានផ្សាយរបងនោះបានលាបថ្នាំថ្មី ដោយបានលុបអក្សរទាំងនោះអស់ទៅហើយ ។

លោកប៉ាង លីដា កាលពី1ខែមុន បានទទួលព័ត៌មានពីអង្គភាពយើងខ្ញុំ តាមតេឡេក្រាម និងយើងខ្ញុំបានសួរសំណួរមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តករណីខាងលើនេះ គឺលោកបានចូលមើលនឹងបានបាញ់ព័ត៌មានពីសកម្មភាពរបស់លោកអោយមើលវិញ ហើយនៅថ្ងៃទី9 ខែមិនា ឆ្នាំ2026 នេះលោកបានចូលមើលតែ មិនបានឆ្លើយតបអ្វីនោះទេ ។

ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តមអភិបាលរាជធានីភ្នំពេញ នឹងពិនិត្យរឿងនេះ ដោយមិនយោគយល់ បើខាងខណ្ឌពោធិ៍សែនជ័យទើសទាល់ មានតែដាក់កំលាំងពីសាលារាជធានីភ្នំពេញ ទើបគ្មានលេសនេះ លេសនោះបន្តតទៅទៀត ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com