ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com.kh ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អតីតអធិការរងស្រុកស្អាង លោកភក្តី វិទូ ធ្លាប់មានរឿង វ៉ៃប្រជាពលរដ្ឋម្នាក់ស្លាប់ កាលពីឆ្នាំ2016 និងត្រូវបានក្រសួងលុបឈ្មោះចេញពីក្របខណ្ឌ ឥឡូវបានក្លាយជាសមាជិកក្រុមប្រឹក្សាស្រុកស្អាង

ខេត្តកណ្តាល : យោងតាមមន្រ្តីស្រុកស្អាង បានប្រាប់ “ព្រះនរាយណ៍” កាលពីថ្ងៃទី10 ខែមិនា ឆ្នាំ2026 មកថា .ពួកគាត់ហាក់មានភាពស្រឡាំងកាំង ខណៈបានទទួលដំណឹងថា លោក ភក្តី វិទូ អតីតអធិការរងស្រុកស្អាង

ដែល ធ្លាប់មានរឿង វ៉ៃប្រជាពលរដ្ឋម្នាក់ស្លាប់ និងរបួស កាលពីឆ្នាំ2016និងក្រសួងមហាផ្ទៃបានសំរេចលុបឈ្មោះចេញក្របខណ្ឌមន្រ្តីនគរបាល ឥឡូវបែរជាត្រូវថ្នាក់លើតែងតាំងជា សមាជិកក្រុមប្រឹក្សាស្រុកស្អាង ដែលហាក់រំលងលើពួកគាត់ ដោយសារអ្វីមួយ ។

សូមរម្លឹកថា កាលពីថ្ងៃទី 21.ខែតុលា.ឆ្នាំ2016 លោក
ចំរើនសីហា អាយុ26 បានស្លាប់នៅមន្ទីរពេទ្យក្រុងតាខ្មៅ និងបុរសម្នាក់ឈ្មោះ ទិត្យ លាប អាយុ22ឆ្នាំ បានរងរបួសធ្ងន់បន្ទាប់ពី ពួកគាត់ត្រូវបានប៉ូលីសស្រុកស្អាង3នាក់ ព្រួតគ្នាវាយដំ ក្រោយពីមានជំលោះជិះម៉ូតូប្រជែងគ្នា ហើយត្រូវបាននគរបាលចោទថា ជាចោរប្លន់។

អតីតប៉ូលីសទាំង3 រួមមាន :
ទី១- អតីតអនុសេនីយ៍ទោ ភក្តី វិទូ អធិការរងនគរបាល​ស្រុកស្អាង ទី២-​ អតីតអនុសេនីយ៍ទោ ឆៃ ស៊ីណា នាយផ្នែកអន្តោប្រវេសន៍ស្រុកស្អាង និងទី៣- អតីតអនុសេនីយ៍ត្រី ឃាង សុងថេង នាយរងផ្នែកពិនិត្យ និងវិភាគកន្លែង​កើត​ហេតុ ស្រុកស្អាង ។

ទោះជាយ៉ាងណាពូកគេមិនត្រូវចាប់យកមកផ្តន្ទាទោសនោះឡើយ ។ ក្រោយមកពួកគេចេញមុខមកដោះស្រាយ ជាមួយជនរងគ្រោះដោយផ្តល់សំណងដល់រងគ្រោះចំនួន២ម៉ឺនដុល្លា ជាថ្នូរទៅនឹងការបញ្ចប់រឿង ។

បន្ទាប់ពីផ្ទុះរឿងបានប្រមាណជិត1ឆ្មាំ ពោលគឺ
នៅថ្ងៃ18 ខែមករា ឆ្នាំ2017 កន្លងទៅអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចស ខេង ក៏បានសំរេចបណ្តេញអ្នកទាំង3 ចេញពីក្របខណ្ឌមន្រ្តីនគរបាល ដោយមូលហេតុបោះបង់ការងារចោល ។

រយៈពេល10ឆ្នាំមកនេះ អ្នកដែលមានវាសនា ត្រូវបានថ្នាក់លើតែងតាំងឡើងវិញ គឺមានលោក ភក្តី វិទូ ម្នាក់ប៉ុណ្ណោះ ។ ការតែងតាំងនេះត្រូវបានក្រុមមន្រ្តីតូចៗខ្សឹបខ្សៀវគ្នាថា អាចមានភាពមិនប្រក្រតីណាមួយ ឬមួយថ្នាក់លើមិនបានពិនិត្យប្រវត្តិរូបអោយបានច្បាស់លាស់ថាតើ កាលពី10ឆ្នាំមុន មានរឿងអ្វីខ្លះចំពោះ លោកភក្តី វិទូ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com