ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com.kh ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លិខិតបំភ្លឺរបស់សាលាអនុគណស្រុកសំរោងទង ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង មិនទាន់ច្បាស់លាស់ និងកុហក់

រាជធានីភ្នំពេញ ៖ យោងតាមលិខិតបំភ្លឺ ចុះហត្ថលេខានិងវ៉ៃត្រាដោយ ព្រះគ្រូវិន័យវាទី ឌូ វណ្ណឌឿន អនុគណស្រុកសំរោងទង និងជាចៅអធិការវត្តរលាំងកំពូល ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ទូលថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា អំពីករណីរឿងអាស្រូវរបស់ភិក្ខុ ហេង ពេជ្រ ដែលបានកើតឡើងនៅ វត្តអង្គថ្ម  ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីឆ្នាំ២០២១ គឺជារឿងមិនពិត ។

នៅក្នុងលិខិតរបស់អនុគណស្រុកសំរោងទង បានបញ្ជាក់ថា ក្រោយពីលោក ហេង ពេជ្រ បានសុំបួសឡើងវិញនៅឆ្នាំ២០២២ ក្នុងវត្តអង្គស្រង៉ែ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្ទាប់ពីសាងផ្នួសហើយ បានមួយរយៈ ព្រះគ្រូចៅអធិការ អាចារ្យ គណកម្មការ មេឃុំរលាំងគ្រើល ក៏បានស្នើសុំតាមរយៈសាលាអនុគណស្រុកសំរោងទង អោយតែងតាំងភិក្ខុ ហេង ពេជ្រ នេះជាគ្រូសូត្រស្តាំស្តីទី នៃវត្តអង្គស្រង៉ែ ទទួលបន្ទុកក្នុងការកសាងសមិទ្ធិផលនានា រៀបចំសំអាតបរិស្ថានក្នុងវត្ត ។

ពាក់ព័ន្ធបញ្ហានេះប្រជាពុទ្ធបរិស័ទបានផ្តល់មតិចំនួន២ចំណុច ដែលត្រូវលើកឡើងដើម្បីធ្វើការពិចារណា អោយបានវែងឆ្ងាយទាំងអស់គ្នា ៖ ទី១ ដែលលិខិតសាលាអនុគណស្រុកសំរោងទង បញ្ជាក់ថាមិនពិតលើករណីលោកហេង ពេជ្រ ដែលមានរូបភាពសំភាសប្រជាពលរដ្ឋនៅក្នុងបរិវេណវត្តអង្គថ្មផង គឺមានរូបហេង ពេជ្រ និងស្រី ចូលសំងំក្នុងបន្ទប់ទឹកជិត១ម៉ោង គឺចូលក្នុងបន្ទប់ទឹកដើម្បីអ្វី  ហើយបើខ្លួនស្អាតស្អំ តើចាំបាច់សឹកធ្វើអ្វី ? ករណីនេះពុទ្ធបរិស័ទបានសំណូមពរដល់ ក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយកនៃគណមហានិកាយ មេត្តាបង្កើតក្រុមការងារចុះស្រាវជ្រាវនៅវត្តអង្គថ្ម និងវត្តអង្គស្រង៉ែ អោយបានច្បាស់លាស់ ដើម្បីបង្ហាញអោយមន្ទិលទាំងអស់គ្នា ។ ទី២ ៖ ចំពោះព្រះគ្រូចៅអធិការ អាចារ្យ គណកម្មការ មេឃុំរលាំងគ្រើល ក៏បានស្នើសុំតាមរយៈសាលាអនុគណស្រុកសំរោងទង អោយតែងតាំងភិក្ខុ ហេង ពេជ្រ នេះជាគ្រូសូត្រស្តាំស្តីទីនោះ គឺព្រះគ្រូចៅអធិការវត្តអង្គស្រង៉ែ មិនបានធ្វើការស្នើសុំនោះទេ គឺអនុគណស្រុក បានរៀបចំកោះហៅ អោយទៅប្រជុំនៅវត្តរលាំងកំពូល ដោយធ្វើការសំរេចតែម្តង ។

តាមរយៈកិច្ចសំភាស ព្រះគ្រូចៅអធិការវត្តអង្គស្រង៉ែ នៅរសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ ព្រះតេជគុណបានបញ្ជាក់ថា ៖ រឿងសុំតែងតាំងភិក្ខុ ហេង ពេជ្រ ព្រះអង្គមិនបានធ្វើការស្នើសុំនោះទេ ហើយការតែងតាំងនេះ គឺបានរំលងភិក្ខុចាស់ៗ ដែលបានបួសច្រើនវស្សានៅក្នុងអង្គស្រង៉ែផងដែរ ។ មួយវិញទៀត ភិក្ខុ ហេង ពេជ្រ ដែលបានចេញពីវត្តអង្គស្រង៉ែ ទៅធ្វើជាចៅអធិការស្តីទីនៅវត្ត រលាំងគ្រើល គឺបាននាំបច្ច័យ៤០លានរៀលទៅជាមួយផង ។ សូមស្តាប់ថេរដីកាព្រះគ្រូចៅអធិការវត្តអង្គស្រង៉ែ ដូចតទៅ ។

គួររំលឹកថា ៖ ក្រោយពីភិក្ខុ ហេង ពេជ្រ ក្បត់នឹងព្រះគ្រូឧបជ្ឈា ដែលជាព្រះចៅអធិការ គឺវត្តអង្គស្រង៉ែ ត្រូវបានបែងចែកជា២ ឯបុណ្យទានផ្សេងៗ ដូចជាកថិនជាដើម ត្រូវលោក ហេង ពេជ្រ កាន់កាប់ទាំងអស់ ។ ប្រជាពុទ្ធបរិស័ទក៏មានអារម្មណ៍ត្រេកអរផងដែរ នៅពេលដែល លោក ហេង ពេជ្រ បានចាកចេញពីវត្តអង្គស្រង៉ែ ទៅធ្វើជាចៅអធិការស្តីទី វត្តរលាំងគ្រើលបានយ៉ាងឆាប់រហ័សពោលគឺគង់មិនបាន១០ថ្ងៃស្រួលបួលផង លិខិតតែងតែជាចៅអធិការស្តីទីក៏បានធ្លាក់មក ហាក់បង្ហាញពីនិយមបក្សពួក និងពុករលួយ ។

ព្រះតេជគុណ ឌូ វណ្ណឌឿន អតីតព្រះមេគណខេត្តកំពង់ស្ពឺ តួនាទីធំជាងបច្ចុប្បន្ន. បានឡើងច្រៀងរាំនៅលើឆាកតន្ត្រីក្នុងវត្តអារាមក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីខែមេសា ឆ្នាំ២០១៦ មានរយៈ១០ឆ្នាំមកហើយ តែពុទ្ធបរិស័ទនៅចងចាំថា នៅពេលនោះ ព្រះតេជគុណច្រៀងបទ ពង្សាវតាខ្មែរ,ស្រអែមផល្លា,និងបទមើលផ្កាក្នុងសួនជា ដើម ។ ក្រោយពីផ្ទុះការរិះគន់ពីមហាជន ព្រះតេជគុណ ឌូ វណ្ណឌឿន ក៏បានលាលែងពីដំណែង មកគ្រប់គ្រងត្រឹមស្រុកមកទល់សព្វថ្ងៃនេះ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com