ព័ត៌មានថ្មីៗបំផុត
អបអរសាទរពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង
ខេត្តស្វាយរៀង÷នាព្រឹកថ្ងៃព្រហស្បតិ៍១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម...
ពិធីប្រកាសប្រធានថ្មីនៃទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត
ខេត្តស្វាយរៀង៖ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី ០៩ ខែតុលាឆ្នាំ...
ស្នងការខេត្តបាត់ដំបងអំពាវនាវដល់ប្រជាពលរដ្ឋអោយមកចូលរួមទស្សនាកម្សាន្តក្នុងពីធីបុណ្យអុំទូកអោយបានច្រើនដោយគ្មានការព្រួយបារម្មខណះឆ្នាំនេះគណះបញ្ជាការឯកភាពខេត្តប្រើប្រាស់កម្លាំងជាង១០០០នាក់ការពារសន្តិសុខក្នុងពិធីបុណ្យអុំទូក។
ខេត្តបាត់ដំបង:មុនពិធីបុណ្យអុំទូកឈានមកដល់ក្នុងរយះពេលដ៏ខ្លីខាងមុខនេះលោកស្នងការខេត្តបាត់ដំបងបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាមកពីបណ្តាខេត្តផ្សេងអោយមកចូលរួមទស្សនាកម្សាន្តសប្បាយរីករាយអោយបានច្រើនកុះករខណះដែលផ្នែកសន្តិសុខសាធារណះកំពុងត្រូវបានរៀបចំបានយ៉ាងល្អប្រសើសម្រាប់ការពារក្នុងពិធីបុណ្យជាតិដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការដើរកម្សានគ្រប់គោលដៅនិងទីកន្លែងដោយគណះបញ្ជាការកងឯកភាពខេត្តបាត់ដំបងត្រៀមប្រើប្រាស់កម្លាំងជាង១០០០នាក់ដើម្បីការពារសន្តិសុខក្នុងពិធីបុណ្យអុំទូកចេញព្រះវស្សាក្នុងស្ទឹងសង្កែខាងមុខនេះ។ នៅក្នុងបទសម្ភាសជាមួយអ្នកសារពត៌មានលោកឧត្តមសេនីយ៍ទោអ៊ុជ.សុខុនស្នងការខេត្តបាត់ដំបងបានអោយដឹងថាពិធីបុណ្យអុំទូកដែលប្រព្រឹត្តទៅរយះ២ថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ខែតុលាខាងមុខនេះគណះបញ្ជាការឯកភាពខេត្តបាត់ដំបងត្រៀមប្រើប្រាស់កម្លាំងជាង១០០០នាក់ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ពិសេសគ្រប់គ្រងតាមដាននិងចាត់វិធានការបង្ការទប់ស្កាត់មុខសញ្ញាប្រព្រឹត្តបទល្មើសនានាជូនប្រជាពលរដ្ឋដែលចូលរួមទស្សនាកម្សាន្តសប្បាយក្នុងកម្មវិធីប្រណាំងទូករហូតដល់បញ្ចប់នៃកម្មវិធី។ការត្រៀមកម្លាំងការពារនេះគណះបញ្ជាការកងឯកភាពខេត្តបានបែងចែកជា២តំបន់តំបន់គឺតំបន់Aនិងតំបន់Bដោយកំណត់យកតំបន់Aជាវេទិការអុំទូកនិងតំបន់Bក្នុងភូមិសាស្ត្រតាមបណ្តោយសងខាងស្ទឹងសង្កែត្រើយខាងលិចខាងកើតនិងទីកន្លែងក្រុមអាជីករលក់ដូរដោយឡែកគោលដៅធំៗមួយចំនួនទៀតកម្លាំងជំនាញត្រៀមរៀបចំបង្វែរទិសចរាចរណ៍រួមទាំងកម្លាំងអន្តរាគមន៍ល្បាតក្នុងភូមិសាស្ត្រជុវិញស្រុកក្រុងក្នុងនិងក្រៅទីប្រជុំជននានាហើយនឹងមានបិតរូបថតមុខសញ្ញាឆក់លូកហោប៉ៅអោយប្រជាពលរដ្ឋបានស្គាល់ផងដែរសំដៅត្រៀមបង្ការការបាត់បង់ទ្រព្យសម្បត្តិផ្សេងៗខណះដែលពលរដ្ឋកំពុងតែសប្បាយក្នុងពិធីក្រៅពីនេះប្រជាពលរដ្ឋដែលចូលមកលេងកម្សាន្តគប្បីចូលរួមថែរក្សារបៀបរៀបរយអនាម័យបរិស្ថាននិងត្រូវសរសេលេខទូរសព្ទ័របស់ខ្លួនដាក់ក្នុងហោប៉ៅក្មេងៗជាកូនចៅងាយស្រួលសមត្ថកិច្ចទាក់ទងពេលកូនដើរវង្វែងគ្នា។លោកឧត្តមសេនីយ៍ទោអ៊ុជ.សុខុនបានបន្ថែមថាក្រៅពីការដាក់ពង្រាយកម្លាំងតាមគោលដៅនីមួយៗដោយចំហរនិងសម្ងាត់គណះបញ្ជាការឯកភាពខេត្តក៏បានត្រៀមរថយន្តនាំក្បួនជាច្រើនគ្រឿងដូចជារថយន្តពន្លត់អគ្គិភ័យ៣គ្រឿងរថយន្តពេទ្យសង្គ្រោះបឋមចំនួន៧គ្រឿងនិងអូប័រចល័តសង្គ្រោះដើម្បីសង្គ្រោះកីឡាករចំនួន២គ្រឿងទៀត។ នៅក្នុងឱកាសអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សាឆ្នាំនេះដែររដ្ឋបាលខេត្តបាត់ដំបងក៏បានរៀបចំនូវកម្មវិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកនិងសំពះព្រះខែលើកទី១៩ចំនួន២ថ្ងៃនៅក្នុងស្ទឹងសង្កែចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ខែតុលាឆ្នាំ២០១៩រដ្ឋបាលខេត្តគ្រោងនិងរៀបចំសន្តិសុខស្ថេរភាពសណ្តាប់ធ្នាប់និងរបៀបរៀបរយអោយមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅរួមជាមួយការតុបតែងភ្លើងបំភ្លឺលើដើមឈើសួនច្បារសាធារណះនិងបំពាក់កូមបំភ្លឺប្របតាមមាត់ស្ទឹងសង្កែទាំងត្រើយខាងកើតខាងលិចរៀបចំអោយមាននូវការប្រគុំដន្ត្រីបុរាណសម័យខ្នាតយក្សល្បែងប្រជាប្រិយគ្រប់ប្រភេទពិសេសការដាក់តាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជាថៃជាច្រើនស្តង់បង្ហោះគោមប៉ារ៉ាម៉ូទ័រហៅម៉ូតូឆត្រ័ហោះក៏ដូចជាការបាញ់កាំជ្រួចរាប់ពាន់គ្រាប់ទៀតផង។ ក្រៅពីនេះលោកអ៊ុច.សុខុនស្នងការខេត្តក៏សុំអំពាវនាវដល់ប្រជាពលរដ្ឋផងដែរអោយមានការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាអាគ្គីភ័យមុននិងចេញកម្សាន្តត្រូវមើលអោយបានគ្រប់ជ្រុងជ្រោយដូចជាភ្លើងធូបទៀតកុំដុតទុកចោលក្រែងវាបង្កជាបញ្ហាណាមួយដែលយើងមិននឹកស្មានដល់ដោយយថាហេតុជាពិសេសលោកក៏សុំអោយបងប្អូនប្រជាពលរដ្ឋកុំយកពេលវេលាបុណ្យជាតិមួយនេះឈ្លៀតយកល្បែងសីុសងគ្រប់ប្រភេទមកប្រព្រឹត្តបើសិនជាសមត្ថកិច្ចរកឃើញនោះហ្នឹងមិនអត់អោនអោយឡើយ៕សៅ...
ពិធីប្រកាសលទ្ធផលឆ្នោតអនុស្សាវរីយ៍លើកទី ២៤ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
ខេត្តស្វាយរៀង÷នៅរសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព-ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ ខែតុលាឆ្នាំ ២០១៩ នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង...
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង ១ ខ្សែ ប្រវែង ៣៥០០ម៉ែត្រផ្លូវចូលរមណីយដ្ឋាន ព្រៃបាសាក់ ស្ថិតក្នុង ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
ខេត្តស្វាយរៀង ÷លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា...
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវ ដល់អាជ្ញាធរ សមាជិកគណបក្ស និង ប្រជាពលរដ្ឋរួមគ្នាហូបអំបុក ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ វិច្ឆិកាក្នុងពិធីបុណ្យអុំទូក
ខេត្តស្វាយរៀង ÷ តបតាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យនាំគ្នាហូបអំបុកនោះលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន...
ទីតាំងស្តុកឈើប្រណិតជាច្រើនម៉ែត្រគូបត្រីគុណ ត្រូវសមត្ថកិច្ចចម្រុះខេត្តរតនគិរីចុះចាប់
ខេត្តរតនគិរី: ទីតាំងស្តុកឈើប្រណិតដោយខុសច្បាប់នៅក្នុងដីឡូមួយកន្លែង ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់ យក្សឡោម ក្រុងបានលុង...
កម្មកររាប់រយនាក់ផ្ទុះការតវ៉ា ទៀមទារបើកប្រាក់ខែពីក្រុមហ៊ុន ស្វិហ្វ រ៉ាប់ប៊ើរលីមីតធីត ចំការកៅស៊ូខេត្តរតនគិរី
ខេត្តរតនគិរី: កម្មករប្រុសស្រីជាងបីរយនាក់បំរើឨ្យក្រុមហ៊ុនចំការកៅស៊ូ សិ្វហ្វ រ៉ាប់ប៊ើរលីមីតធិត នៅក្នុងភូមិពីរសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី...
ឧកញ៉ា ជឹម សុខ ឈ្មួញគោ ក្របី ដឹក ពីថៃតាមច្រកអូរបីជាន់ មិនញញើតនរណា ទាំងអស់ ទោះច្រកនេះ បានប្រកាសបិទក៏ដោយ
ខេត្តបន្ទាយមានជ័យ៖ ប្រជាជននៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានឆ្ងល់ថា តើលោកឧកញ៉ា ជឹមសុខ មានអាជ្ញាប័ណ្ណ ទិញគោក្របី...
ពិធីសំណេះសំណាលជាមួយកងកម្លាំងវរៈសេនាតូចនគរបាល និងយោធាការពារព្រំដែននៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
ខេត្តស្វាយរៀង÷ព្រឹកថ្ងៃទី២៦កញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងវរៈសេនាតូចនគរបាល...