ព័ត៌មានថ្មីៗបំផុត
សង្វៀនជល់មាន់ យ៉ាងល្បីល្បាញ នៅអរិយក្សត្រ ដែលគេយកឈ្មោះ លោក ហ៊ុន សាន មកគំរាមអ្នកសារព័ត៌មាន និង ប្រជាជនជិតខាង
សង្វៀនជល់មាន់ យ៉ាងល្បីល្បាញ នៅអរិយក្សត្រ ដែលគេយកឈ្មោះ លោក ហ៊ុន សាន មកគំរាមអ្នកសារព័ត៌មាន និង ប្រជាជនជិតខាង ខេត្តកណ្ដាល-...
អាជ្ញាធរក្រុងបាត់ដំបងចាត់វិធានការលើលំនៅដ្ឋានប្រជាពលរដ្ឋ៣គ្រួសារដែលសាងសង់ប៉ះពាល់លើផ្លូវ
បាត់ដំបង៖ការឆ្លើយតបទៅនិងប្រជាពលរដ្ឋជាង១០០គ្រួសារដែលបានប្តឹងតាំងពីឆ្នាំ២០១៦កន្លងទៅថ្មីៗនេះអាជ្ញាធរក្រុងបាត់ដំបងបានចុះអនុវត្តរុះរើលំនៅដ្ឋានលក់ទំនិញ៣ខ្នងដែលបាំងមុខផ្លូវរួចរាល់ហើយតាមការស្នើរសុំយ៉ាងទទួចរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។លោកឌីពៅ.អភិបាលរងក្រុងបាត់ដំបងដែលដឹកនាំការចុះអនុវត្តនេះបានបញ្ជាក់ថា:ផ្ទះលក់ទំនិញចំនួន៣ខ្នងដែលបានសាងសង់ដោយបំពាននៅមុនឆ្នាំ២០១១មុនការចុះបញ្ជីដីធ្លីលក្ខណះជាប្រពន្ធ័ពេលនេះត្រូវបានគណះកម្មការក្រុងសម្រេចចុះអនុវត្តដីការរុះរើក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋជាង១០០គ្រួសារតាំងពីឆ្នាំ២០១៦កន្លងមក។លោកបន្តថា:ផ្លូវដែលមានទំនាស់ខាងលើឋិតក្នុងក្រុមទី១ភូមិអូរចាសង្កាត់អូរចាក្រុងបាត់ដំបងនៅក្នុងប្លង់ភូមិបាលផ្លូវភូមិមួយខ្សែនេះបានតភ្ជាប់ពីផ្លូវខេត្តលេខ៥៧ដែលទំហ៊ំផ្លូវមានទទឹង១០ម៉ែត្រប៉ុន្តែជាក់ស្តែងចំពោះមុខគណះកម្មការក្រុងសម្រេចចុះអនុវត្តរុះរើត្រឹម៥ម៉ែត្រប៉ុណ្ណោះក្នុងជំហានទី១។ម្ចាស់ឃ្លាំងនិងផ្ទះលក់ទំនិញដែលប៉ះពាល់បាំងផ្លូវមានចំនួន៣ម្ចាស់មាន១/ឈ្មោះម៉ូវ.ហោ២/ឈ្មោះឡុង.សុធារឹទ្ធនិងឈ្មោះតាំង.ស៊ុយទ្រីការអនុវត្តរុះរើលំនៅដ្ឋាននេះដែរដោយសារតែម្ចាស់ផ្ទះមិនបានអនុវត្តរើដោយខ្លួនឯងតាមកិច្ចសន្យាដែលបានជួបគ្នាជាមួយអាជ្ញាធរក្រុងជាច្រើនលើកកន្លងទៅនោះទេ។ការចុះរុះរើលើផ្ទះប៉ះពាល់ផ្លូវនេះគឺប៉ះទាំងសងខាងផ្លូវក្នុងនោះប៉ែកខាងជើងផ្លូវត្រូវរុះរើតម្រឹមចំនួន២ម៉ែត្រនិងប៉ែកខាងត្បូងផ្លូវត្រូវរុះរើតម្រឹម១.៣ម៉ែត្រ។ប្រជាពលរដ្ឋលោកជា.ព្រេមអាយុ៦៥ឆ្នាំបានលើកឡើងថា:ការអន្តរាគមន៍ដោយចុះរុះរើពីសំណាក់អាជ្ញាធរក្រុងលើផ្ទះដែលបាំងផ្លូវសងខាងនេះជាក្តីប្រាថ្នាយ៉ាងទទួចរបស់ប្រជាពលរដ្ឋជាង១០ក្រុមស្មើជាង១០០គ្រួសាររស់នៅប៉ែកខាងក្នុងភូមិចាំបាច់ត្រូវប្រើប្រាស់និងឆ្លងកាត់ផ្លូវនេះទៅមកជាប្រចាំដែលមានភាពចង្អៀតបផុត។ចំណែកអ្នកស្រីសេង.ទុំជាប្រជាពលរដ្ឋដែលបានចូលរួមទាំងទឹកចិត្តសាទរដែរនោះបានប្រាប់អោយដឹងថា:កំណាត់ផ្លូវជាង៦០ម៉ែត្រនេះកន្លងមកមានការលំបាកយ៉ាងខ្លាំងព្រោះវាតូចចង្អៀតហើយបត់កែងខ្លាំងបង្កការគ្រោះថ្នាក់ដោយជិះជល់គ្នាជាបន្តបន្ទាប់ក្រោយពីការរុះរើបើកផ្លូវនេះរួចកំណាត់ផ្លូវខាងលើលែងពិបាកទៀតហើយពិសេសអាចធ្វើចរាចរណ៍បានយ៉ាងងាយស្រួលទាំងម៉ូតូនិងរថយន្តតូចធំជាពិសេសរថយន្តបន្លត់អគ្គីភ័យជាដើមអាចចេញចូលងាយស្រួលនិងបាទាន់ពេលបើសិនជាមានអគ្គីភ័យកើតឡើងដោយចៃដន្យណាមួយក្នុងភូមិ៕សៅ...
ក្រុមហ៊ុន១នៅប្រទេសថៃបានចុះហត្ថលេខាលើអនុស្សរណះលើកកម្ពស់ផ្នែកកសិកម្មក្នុងខេត្តបាត់ដំបង
បាត់ដំបង:ក្រុមហ៊ុន១ឈ្មោះ(MLHTRADINGCO.LTD)របស់ថៃគ្រោងដឹកនាំអ្នកជំនាញផ្នែកកសិកម្មមកពីប្រទេសថៃនិងជ្រើសរើសក្នុងប្រទេសកម្ពុជារាប់ម៉ឺននាក់បន្ថែមទៀតដើម្បីជួយដល់កសិករក្នុងការដាំដុះដំណាំកសិកម្ម។នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងក្រុមហ៊ុន(MLHTRADING)និងក្រុមហ៊ុន(ដាណាយខមខាយខេមបូឌា)ដែលបានធ្វើនៅថ្ងៃទី៧កក្តដានេះលោកឌីណាដាណាយ.ខមខាយឃឿននាយកក្រុមហ៊ុន(ដាណាយខមខាយខេមបូឌា)បានលើកឡើងថា៖ចំពោះមុខនេះក្រុមហ៊ុននិងនាំអ្នកជំនាញផ្នែកកសិកម្មមកពីប្រទេសថៃនិងជ្រើសរើសក្នុងប្រទេសកម្ពុជាផងដែររ៉ាប់ម៉ឺននាក់ដើម្បីចុះផ្ទាល់ជាមួយកសិករក្នុងការដាំដុះដំណាំស្រូវ,ដំឡូងមី,ល្ង,សណ្តែកបាយពិសេសដំណាំសណ្តែកផ្កាយ។ក្រុមអ្នកជំនាញមួយចំនួនត្រូវបានបែងចែកតាមឯកទេសនិងតាមដំណាក់កាលមានក្រុមសិក្សាអំពីការដាំដំណាំសណ្តែកផ្កាយប៉ុន្មានភាគរយស្រូវប៉ុន្មានភាគរយក៍ដូចជាដំណាំដំឡូងមី,ល្ង,សណ្តែកបាយប៉ុន្មានភាគរយជៀសវាងការបានផលហើយជុញខ្វះទីផ្សារជាហេតុនាំអោយតម្លៃកសិផលធ្លាក់ទាប។ក្រុមជំនាញមួយចំនួនទៀតចុះផ្ទាល់ផ្តល់បច្ចេកទេសក្នុងការដាំដុះសណ្តែកផ្កាយហើយរយះពេល៣០ថ្ងៃដែលសណ្តែកផ្កាយមិនទាន់ហុចផលអ្នកជំនាញខាងបច្ចេកទេសបង្ហាត់បង្ហាញអោយដាំដុះដំណាំផ្សេងៗជាបណ្តើរៗសិនទំរាំបានការហុចផលពីសណ្តែកផ្កាយ។លោកបន្តថា៖ក្រៅការផ្តល់ក្រុមជំនាញក្រុមហ៊ុនគ្រោងជ្រើសរើសបុគ្គលិកផ្នែកទីផ្សារចំនួន៥០០នាក់បន្ថែមទៀតដើម្បីផ្សព្វផ្សាយលក់ផលិតផលប្រេងសណ្តែកផ្កាយនៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។បច្ចុប្បន្នក្រុមហ៊ុន(MLHTRADING)មានចំការសណ្តែកផ្កាយក្នុងស្រុកសំឡូតចំនួន៣០០ហិកតាទុកជាគំរូសម្រាប់អោយកសិករសិក្សាបានដាំដុះរួចទទួលទិញទិន្នផលពីកសិករក្នុងតម្លៃខ្ពស់ជាងតម្លៃក្នុងទីផ្សារកន្លងមកការកែឆ្នៃសណ្តែកផ្កាយស្រស់របស់ក្រុមហ៊ុនមានជាប្រេងសណ្តែកផ្កាយអាហារបំប៉ន,ឡេ,សាប៊ូផងដែរបានផ្តល់សារះសំខាន់ដល់សុខភាពនិងព្យាបាលជម្ងឺជាច្រើនមុខដូចជាជំនួយសុខភាពបេះដូង,ខួរក្បាល,សុខភាពភ្នែក,ឆ្អឹង,រាងកាយទប់ស្កាត់ជម្ងឺមហារីកជាដើមដោយផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកផង។ទាក់ទងនិងការបោះទុនវិនិយោគនេះដែរលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា:ក្នុងនាមជាអាជ្ញាធរខេត្តបានសម្តែងជំហរចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវការវិនិយោគនេះពិសេសការជ្រើសរើសខេត្តបាត់ដំបងជាមណ្ឌលគោលក្រុមហ៊ុននិងទទួលបានជោគជ័យដោយសារខេត្តមួយនេះដីមានជីជាតិល្អមានប្រភពទឹកគ្រប់គ្រាន់និងអាកាសធាតុអំណោយផលជាងនេះទៀតផលិតប្រេងសណ្តែកផ្កាយបានជួយដល់សុខភាពប្រជាពលរដ្ឋមនុស្សជាតិទូទៅនិងបានផ្តល់ឱកាសការងារមុខរបរដល់កសិករក្នុងតំបន់ឲ្យកាន់តែមានចំណូលសេដ្ឋកិច្ចថែមមួយកំរឹតទៀតទៀត៕សៅ...
ឯកឧត្តមអភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការនាំយកនូវតិយវត្ថុបច្ច័យនិងទានព្រះវស្សាទៅប្រគេនព្រះសង្ឃគង់នៅក្នុងវត្តចំនួន៣៣វត្តក្នុងខេត្តរតនគិរី
ខេត្តរតនគិរី ដើម្បីចូលរួមលើកកម្ពស់នូវវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យកាន់ តែមានភាពរុងរឿងនិងថ្កុំថ្កើងនោះ។...
ពលករខ្មែរចំនួន១២៧៩នាក់ហើយដែលភាគីថៃចាប់បញ្ជូនមកកម្ពុជាវិញក្នុងរយះពេល៤ថ្ងៃ
ខេត្តបាត់ដំបង៖នៅខណះដែលភាគីថៃបានចេញច្បាប់រឹតបន្តឹងទាំង៨ចំណុចកន្លងមកពលករខ្មែរដែលភាគីថៃបានចាប់បញ្ជូនមកវិញនោះគិតត្រឹមរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២រហូតមកដល់ថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៧នេះអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១២៧៩នាក់មកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀងខេត្តបាត់ខំបង។លោកមុយ.សាលឹតមេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀងបានបញ្ជាក់ប្រាប់ទូរទស្សន៍ព្រះនរាយអោយដឹងថា៖ក្នុងរយះពេល៤ថ្ងៃនៃការចាប់បញ្ជូនពលករខ្មែរចំនួន១២៧៩នាក់របស់អាជ្ញាធរថៃមកកាន់ប្រទេសកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិដូងនៃស្រុកកំរៀងក្នុងនោះមាន៖នៅថ្ងៃទី២ខែកក្កដាឆ្នាំ២០១៧មានចំនួន៤៤៥នាក់ស្ត្រី១៨៦នាក់និងកុមារ១១នាក់។នៅថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៧មានចំនួន៤៨៨នាក់ក្នុងនោះស្រី១៣០នាក់និងកុមារ១៤នាក់។នៅថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៧មានចំនួន១២៧ក្នុងនោះស្រី២៩នាក់និងនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៧មានចំនួន២១៩នាក់ក្នុងនោះស្រី៧២នាក់និងកុមារ៧នាក់។សរុបពលករខ្មែរមានចំនួន១២៧៩នាក់ក្នុងនោះមានស្រីចំនួន៤៧៣នាក់នឹងក្មេងតូច៤៧នាក់។លោកបន្តថា៖ការដែលអាជ្ញាធរថៃបញ្ជូនក្រុមពលករខ្មែរអោយវិលត្រឡប់មកកម្ពុជាវិញក្នុងគោលបំណងដើម្បីអោយពួកគាត់បានមកបំពេញបែបបទលិខិតស្នាមអោយបានត្រឹមត្រូវទៅតាមច្បាប់កាងាររបស់ប្រទេសគេព្រោះកន្លងមកពលករខ្មែរភាគច្រើនបានលួចឆ្លងដែនតាមរយះមេខ្យល់ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនិងមួយចំនួនទៀតធ្វើការខុសពីកន្លែងគោលដៅដែលបានចុះនៅក្នុងសៀវភៅការងារទទូលបន្ទុកផង៕សៅ...
ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សានឹងប្រកាសឈ្មោះចូលកាន់តំណែងប្រធានក្រុមប្រឹក្សា-មេឃុំ-ជំទប់ទី1ទី2នៃរដ្ឋបាលឃុំសិត្យូ
ខេត្តកណ្តាល៖កេត-សភារាជ នៅព្រឹកថ្ងៃទី5ខែកក្តដាឆ្នាំ2017នៅសាលាឃុំសិត្យូបានរៀបចំបើកពិធីប្រកាសនឹងផ្ទេរចូលកាន់តំណែងជាមេឃុំថ្មី...
អាជ្ញាធរខេត្តបាត់ដំបងអំពាវនាវដល់ក្រុមប្រឹក្សាឃុំសង្កាត់ថ្មីត្រូវប្រើវប្បធម៌សាម្គីក្នុងការអភិវឌ្ឍន៍មូលដ្ឋានដើម្បីសង្គមជាតិ
បាត់ដំបង:លោកច័ន្ទ.សុផលអភិបាលនៃគណះអភិបាលខេត្តបាត់ដំបងបានអំពាវនាវដល់បណ្តាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ថ្មីដែលទើបប្រកាសជាផ្លូវការទាំងអស់ត្រូវយកចិត្តទុកដាក់លើផែនការអភិវឌ្ឍន៍មូលដ្ឋានទាក់ទិន្ឌនិងប្រយោជន៍សង្គមជាតិតាមឆន្ទះពិតប្រាកដ។លោកថ្លែងបែបនេះខណះដែលលោកបានចូលរួមក្នុងពិធីប្រកាសសុពលភាពតែងតាំងសមាជិកក្រុប្រឹក្សាឃុំអន្លង់វិលអាណត្តិទី៤នៅថ្ងៃទី៤កក្តដាកន្លងមកថ្មីៗ។នេះលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងបានលើកឡើងថា:សមាសភាពក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ដែលកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋត្រូវរួមគ្នាបំពេញការងារនានាអោយទទួលបានជោគជ័យដើម្បីបំពេញតាមឆន្ទះរបស់ប្រជាពលរដ្ឋវិញ។ការប្រកាសទទួលស្គាល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីក៍ពិតមែនប៉ុន្តែមិនមានន័យថាការងារគ្រប់គ្រងនិងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិចាស់បានអនុវត្តកន្លងមកត្រូវបានបញ្ចប់នោះទេពោលគឺក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីត្រូវបន្តការងារគ្រប់គ្រងនិងការអភិវឌ្ឍន៍មូលដ្ឋានបន្តទៀតសំដៅធានាអោយមាននិរន្តភាពទាំងលើកិច្ចការរដ្ឋបាលការងារផ្តល់សេវាផ្សេងៗអោយមានប្រសិទ្ធភាពឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។លោកបន្តថា:ចំណុចគន្លឹះមួយចំនួនដែលក្រុមប្រឹក្សាឃុំសង្កាត់ថ្មីត្រូវយកចិត្តទុកដាក់អនុវត្តតាមរដ្ឋធម្មនុញ្ញច្បាប់លិខិតបទដ្ឋាននានាដែលមានជាធរមានបន្តអភិវឌ្ឍន៍ផ្ទាល់តាមភូមិនីមួយៗរាល់ការផ្លាស់ប្តូរឬតែងតាំងមេភូមិអនុភូមិនិងសមាជិកភូមិណាមួយអនុវត្តអោយបានត្រឹមត្រូវស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។ជាងនេះទៀតត្រូវបន្តអនុវត្តគម្រោងសេវាកម្មនានារួមទាំងអនុវត្តថវិការនិងគម្រោងអភិវឌ្ឍន៍ដែលបានសម្រេចដោយក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិមុនហើយត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលស្របតាមនិតិវិធីដែលបានកំណត់រួច។លោកបន្តថា:ដោយឡែកសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់មកពីគ្រប់គណះបក្សនយោបាយទាំងអស់ត្រូវរក្សាអោយបាននូវវប្បធ៌មសាមគ្គីភាពសម្របសម្រួលមិនបែងចែកនិន្នាការនយោបាយខិតខំលើកកម្ពស់ការងារការចូលរួមជាក្រុមលើការបំពេញការងារដើម្បីឆ្លុះបញ្ចាំងនូវភាពសុចរិតភាពត្រឹមត្រូវប្រាកដប្រជាជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានអោយកាន់តែប្រសើរឡើង។គួរបញ្ជាក់ថាក្រុមប្រឹក្សាឃុំអន្លង់វិលដែលបានប្រកាសសុពលភាពខាងលើនេះមាន១១រូបមកពីគណះបក្សប្រជាជនកម្ពុជាក្នុងតួនាទីជាមេឃុំនិងជន្ទុកទី១,ចំណែកឯជន្ទុកទី២ចំនួន៥មកពីគណះបក្សសង្រោះជាតិនិងក្រុមប្រឹក្សាសង្កាត់អូរម៉ាល់ដែលមានសមាជិកចំនួន៩រូបក្នុងនោះចៅសង្កាត់និងចៅសង្កាត់រងទី១មកពីគណបក្សប្រជាជនកម្ពុជាចំណែកចៅសង្កាត់រងទី២មកពីគណបក្សសង្គ្រោះជាតិដោយឡែកក្រុមប្រឹក្សាក្នុងសង្កាត់ស្វាយប៉ោមានសមាជិកចំនួន១១រូបមកពីគណបក្សប្រជាជនកម្ពុជាមានឋានះជាចៅសង្កាត់និងចៅសង្កាត់រងទី១រីឯគណបក្សសង្គ្រោះជាតិមានតួនាទីជាចៅសង្កាត់រងទី២៕សៅ...
ប្រជាពលរដ្ឋ២ភូមិក្នុងឃុំគ្រាមស្រុកបាណន់ហួសចិត្តនិងមេសហគមន៍ភូមិឈ្មោះវុធហាមមិនឲពួកគាត់រកកំពិស
បាត់ដំបង:នៅថ្ងៃទី៤ខែកក្កដានេះប្រជាពលរដ្ឋរស់នៅក្នុងភូមិ២គឺភូមិស្លាប៉ាងនិងភូមិតាង៉ែនក្នុងឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងបានត្អូញត្អែខ្សឹបប្រាប់កម្ពុជាថ្មីថា:ពួកគាត់ហួសចិត្តនិងមេសហគមន៍ភូមិឈ្មោះវុធនិងប្រជាការពារភូមិម្នាក់ទៀតឈ្មោះឡាដែលអ្នកទាំងពីរនេះមកចាប់ដកហូតឧប្បករណ៍ដាក់កំពិសពួកគាត់យកទៅដុតបំផ្លាចោលហាមមិនឲ្យពួកគាត់ដាក់ធ្វើជាម្ហូបប្រចាំថ្ងៃ។ពួកគាត់បានបញ្ជាក់ថា:មុខរបរមួយនេះជាទម្លាប់របស់ពួកគាត់យួរឆ្នាំហើយដែលដល់រដូវម្តងៗពួកគាត់តែងតែដាក់ឧប្បករណ៍យកកំពិសនេះយកទៅដាក់តាមជាយអាងកំពីងពួយត្រង់ចំណុចស្រែតាថុលគ្រាន់បានធ្វើម្ហូបឬផ្អកប្រចាំថ្ងៃ។ពួកគាត់ថា:ឧប្បករណ៍ស្បៃកំពិសរបស់ួកគាត់មានទំហ៊ំទទឺងមុខ១ម៉ែត្រហើយបណ្តោយ២ម៉ែត្រប៉ុណ្ណោះដាក់យួរឆ្នាំហើយមិនមានមន្ត្រីជំនាញឬអាជ្ញាធរណាហាមប្រាមនោះទេស្រាប់តែថ្មីៗនេះលោកវុធមេសហគមន៍ភូមិនិងប្រជាការពារភូមិឈ្មោះឡាទៅចាប់យករបស់ពួកគាត់យកទៅដុតចោលបើទោះបីពួកគាត់អង្វសុំវិញហើយលើកហេតុផលប្រាប់ដល់អ្នកទាំងពីរក៏មិនស្តាប់ដែរធ្វើឲ្យពួកគាត់ខឹងដល់ជួរមន្ត្រីរដ្ឋាភិបាលយ៉ាងខ្លាំង។ពួកគាត់ថា:មន្ត្រីគណះបក្សប្រជាជនបង្ក្រាបបានតែរបស់មិនសមបង្ក្រាបតែបទល្មើសផ្សេងៗដែលល្មើសនិងច្បាប់មិនព្រមបង្ក្រាប។ចំពោះមតិមហាជនពាក់ព័ន្ធជុំវិញបញ្ហាកំពឹចកំប៉ុកនេះបានចេញប្រត្តិកម្មថា:អាជ្ញាធរឬសមត្ថកិច្ចគួរមានវិធាការចំពោះបុគ្គល់ពីររូបនេះចៀសវាងប្រជាពលរដ្ឋមានការយល់ច្រឡំលើគោលការរបស់រាជរដ្ឋាភិបាលដែលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់ពេល។ពាក់ព័ន្ធបញ្ហានេះលោកវុធមេសហគមន៍បានឆ្លើយតបថា:ជាឧប្បករណ៍ខុសច្បាប់បំផ្លាញដល់កូនត្រីតូចៗជាច្រើនការឆ្លើយតបបែបនេះធ្វើឲ្យប្រជាពលរដ្ឋទាំងពីរភូមិកាន់តែហួសចិត្តបន្ថែមទៀតពួកគាត់ថា:គ្មានកូនត្រីមកចូលច្រើនដូចការលើកឡើងរបស់មេសហគមន៍នោះទេពួកគាត់ថាពិតជាមានកូនត្រីចូលមែនប៉ុន្តែកូនត្រីនោះគឺជាត្រីក្រឹមទន្សាយនិងត្រីច្រវាកំផ្លៀញតែប៉ុណ្ណោះ។ពួកគាត់បានទម្លាយថាចុះបើអ្នកដើរឆក់រាល់យប់ព្រោងព្រាតដូចភ្លើងអាបនោះលោកមេសហគមន៍យកភ្នែកមើលទេ?ពួកគាត់ថាប្រជាាមានប្រយោជន៍ទើបមើលមិនឃើញអ្នកដើរឆក់។ទាក់ទិនបញ្ហានេះដែរផ្នែកមន្ត្រីជំនាញបានពន្យល់ថាឧប្បករណ៍ដាក់កំពិសវាមិនខុសអីទេវាមានទំហ៊ំតូចណាស់គួឲ្យគាត់ប្រើប្រាស់បន្តរសម្រាប់ដោះស្រាយជាម្ហូបប្រចាំថ្ងៃ។សៅ...
លោកស្នងការរងខេត្តតាកែវម្នាក់ត្រូវគេសង្ស័យថា នៅពីក្រោយខ្នងរត់ការឈើប្រឌិតចេញទៅប្រទេសវៀតណាម និង កាងបនល្បែងខុសច្បាប់នៅព្រំដែនបាក់ដៃ ស្រុកអង្គរបុរី
ព្រះនរាយណ៍ PNTV: តាកែវ ! នរណាម្នាក់ក៏បានដឹង ពិសេសក្រុមអ្នកសារព័ត៌មាន មិនថាប្រចាំនៅខេត្តតាកែវ ឬ នៅខេត្តខេត្តដ៏ទៃនោះទេ...
សមត្ថកិច្ចបើកភ្លើងខៀវឲ្យឈ្មួញវៀតណាមជួលម៉ូតូសម្រុកដឹកឈើប្រណិតឆ្លងកាត់ច្រករបៀងលេខ19ហៅច្រកចេញបារីដោយគ្មានការទប់ស្កាត់
រតនគិរី៖យ៉ាងហោចណាស់ម៉ូតូប្រមាណ200គ្រឿងត្រូវបានឈ្មួញវៀតណាមជួលឲ្យដឹកឈើប្រណិតដោយមានការបើកភ្លើងខៀវពីមេព្រៃនិងសមត្ថកិច្ចពាក់ព័ន្ធខិលខូចមួយចំនួនតូចដាក់កម្លាំងលើកំណាត់ផ្លូវជាតិ78(កុងត្រូលជជុះ)បើកច្រករបៀងលេខ19ហៅច្រកចេញបារីឲ្យឆ្លងកាត់ទៅវៀតណាមបានយ៉ាងរលូនដោយគ្នានការទប់ស្កាត់។ យោងតាមសមត្ថកិច្ចតូចតាចម្នាក់សូមមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថាសកម្មភាពនេះកើតឡើងយ៉ាងអាណាធិបតេយ្យពោលគឺគ្មានមេព្រៃនិងស្ថាប័នពាក់ព័ន្ធធ្វើការទប់ស្កាត់នោះទេព្រោះអំណាចទឹកលុយរបស់ឈ្មួញវៀតណាមគ្របឡើងងងឹតមុខមើលអ្វីលែងឃើញលែងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលហើយ។រីឯក្រុមអ្នកដឹកឈើតាមម៉ូតូប្រាប់ឲ្យដឹងថាពួកគាត់ដឹកឈើក្នុង1យប់2-3ជើងដោយ1ជើងត្រូវចំណាយលុយចំនួន150,000រៀលបង់ជូនមេព្រៃនិងសមត្ថកិច្ចជាច្រើនស្ថាប័នដាក់ពង្រាយគ្នាតាមដងផ្លូវជាតិលេខ78។ពួកគាត់ប្រាប់បន្តថាក្នុង1យប់អាចចំណេញលុយ200,000រៀលទៅ300,000រៀលហើយប្រភពឈើទិញពីបងប្អូនជនជាតិនៅស្រុកអូរយ៉ាដាវដែលចូលកាប់និងអារដឹកពីព្រៃសហគមន៍និងឧទ្យានជាតិអូរយ៉ាដាវ។មជ្ឈដ្ឋានពលរដ្ឋនិងមន្ត្រីរាជការនៅខេត្តមានមតិលើកឡើងស្រដៀងគ្នាថាតើមេព្រៃនិងសមត្ថកិច្ចពាក់ព័ន្ធខិលខូចមួយចំនួនតូចឃុបឃិតគ្នាទទួលលុយពីឈ្មួញវៀតណាមហ៊ានបើកច្រករបៀងលេខ19ហៅច្រកចេញបារីដឹកឈើប្រណិតបើគិតជាបរិមាណមិនក្រោម100ម៉ែត្រគូបទេក្នុងមួយយប់ៗដោយគ្មានការទប់ស្កាត់តើពួកគាត់ស៊ីប្រាក់ខែរដ្ឋបែរនាំគ្នាធ្វើមេខ្មូតស៊ីឈើនឹងមានទោសដែរឫអត់?។ សូមបញ្ជាក់ថា...