ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com.kh ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រណ្តៅដីមហិមាបង្កប់ដោយអាថ៌កំបាំង នៃការបង់ពន្ធ របស់លោក ម៉ៅ សុផល ពីការស្តារស្រះថាមកផ្ទុកទឹកស្អាត ឥឡូវថាមកចិញ្ចឹមត្រី ជីកបឹះធ្លុះផែនដី នៅតែមិនទាន់ហើយទៀត ។

ខេត្តកណ្តាល : គេនៅចាំបានថា កាល ពី២ឆ្នាំ-៣ឆ្នាំមុន នៅក្នុងការដឹកនាំរបស់ឯកឧត្តម ម៉ៅ ភិរុណ ជាអភិបាលខេត្តកណ្តាល ថៅកែមហិមា ឈ្មោះ ម៉ៅ សុផល បានធ្វើសកម្មភាព ជីកស្រះថ្មី

ស្ថិតនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលគេថា ជីកដើម្បីផ្ទុកទឹកស្អាត អោយមានទំហំធំជាងមុន ។

កាលណោះ ការជីករបស់គេ នឹងការដឹកជញ្ជូន យកដីលក់ មានសភាពគគ្រឹកគគ្រេង ដែលផ្លូវជាតិលេខ នឹងស្ពាន ១ចំនួន បានរងនូវភាពគ្រាំគ្រា ។

អ្វីដែលប្រជាជន និង មន្រ្តីមួយចំនួននឹកស្មានមិនដល់ គឺ ការស្តារស្រះរបស់ថៅកែរូបនេះ នៅមិនទាន់រួចរាល់ទៀត រហូតធ្លាយរឿង ជាប់បង់ពន្ធជូនរដ្ឋ រាប់សែនដុល្លាឯណោះ ។ បើគេជាប់ពន្ធយ៉ាងនេះហើយ តើរណ្តៅគេ ជីកដល់កំរិតណាទៅ ?

ឯកឧត្តម ហេង ចាន់ធួន បានប្រាប់តាមតេឡេក្រាមថាៈ រឿងនេះបានប្រាប់ទៅមន្ទីរអោយចុះធ្វើការរឿងនេះហើយ បានលទ្ធផលយ៉ាងមិចនោះ ខាងមិនមន្ទីរមិនទាន់បានរាយការណ៏មកទេ ហើយចំពោះ លោក ម៉ៅ សុផល ជាប់សួយសារ ខាងក្រសួងរ៉ែ បានប្រគល់កត្តព្វកិច្ចនេះទៅអោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកទារបំណុល ដែលបានជំពាក់បណុលនាពេលកន្លងមក ថាអោយ ឬនៅមិនទាន់ដឹងទេ។

ប្រជាពលរដ្ឋសំណូមពរដល់ អភិបាលខេត្តកណ្តាលថ្មី ឯកឧត្តម គង់ សោភណ្ឌ សូមជួយពិនិត្យមើល រណ្តៅដឋិ១នេះ រួមនឹងការដឹកជញ្ជូន របស់ពួកគេហាក់ជាស្តេចនៅលើដងផ្លូវ ដែលបើកបរ គ្មានត្រាប្រណី និង មិនកោតក្រែងអ្នកធ្វើដំណើរទាំងផ្លូវជាតិ នឹងផ្លូវអមប្រឡាយ ។

ប្រភពស្និតនឹងលោក ម៉ៅ សុផល បានបង្ហើបថា គ្មាននរណា អាចធ្វើអី លោកថៅកែ គេបាននោះទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com