ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com.kh ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនមន្ត្រីសុរិយោដីស្រុកស្អាង “លោក មាស ពន្លឺ”ពីបទឆបោក

ភ្នំពេញ៖ ចៅក្រមស៉ើបសួរនៃសាលដំបូងរាជធានីភ្នំពេញលោក សាន ប៊ុនធឿន បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនបុគ្គលម្នាក់ឈ្មោះ មាស ពន្លឺ ពីបទ «ឆបោក» ក្រោយមិនចូលខ្លួនតាមដីកាកោះហៅនាពេលកន្លងមក។ នេះបើយោងតាមដីកាដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

ខ្លឹមសារក្នុងដីកាបញ្ជាក់ថា ឈ្មោះ មាស ពន្លឺ មានស្រុកកំណើតនៅខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានចោទពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃពី២៥ ខឺមីនា ឆ្នាំ២០១៩ បទល្មើសដែលមានឲ្យចែងផ្ដន្ទាទោសតាមបទបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌដែលតាមបទចោទនេះគឺជាបទមជ្ឈិម និងកំណត់ទោសឲ្យជាប់ពន្ធនាគារ។

គួរជម្រាបជូនថា បុគ្គលឈ្មោះ មាស ពន្លឺ រូបនេះជាមន្ត្រីសុរិយោដីស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងមានរឿងរ៉ាវរងបណ្ដឹងជាច្រើននៅឯខេត្តកណ្ដាល ដោយប្រើប្រាស់ក្នុងរូបភាពឆបោកលើរូបមន្តតែមួយ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com