ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com.kh ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ថៅកែជីកដីលក់ របស់ចែហ្គិច នៅភូមិតាចក សង្កាត់ស្រង៉ៃ ក្រុងសៀមរាប ខេត្តសៀមរាប ក្លាយជាមហារណ្តៅដី នៅតំបន់ព្រៃលិចទឹក

ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍មកថា រណ្តៅដីដ៏មហិមា របស់លោកស្រីហ្គិច ហៅចែហ្គិច ស្ថិតនៅនៅភូមិតាចក សង្កាត់ស្រង៉ៃ ក្រុងសៀមរាប ខេត្តសៀមរាប ក្លាយជាមហារណ្តៅដី មើលទៅគួរអោយភ័យខ្លាច ។

ប្រជាពលរដ្ឋថា រណ្តៅដីនេះជីកជាង៣ឆ្នាំមកហើយ ដែលល្បីថា គេស្តារបឹង នៅក្នុងតំបន់ព្រៃលិចទឹក និង កំពុងតែ ជីកជ្រៅ ហួសច្បាប់ របស់មន្ទីរ រ៉ែនិងថាមពល តែមិនទាន់ឃើញ អាជ្ញាធរ និង ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងមន្ទីររ៉ែ និង ថាមពល ខេត្តសៀមរាប ធ្វើការទប់ស្កាត់ នោះឡើយ។

នៅបរិវេន ក្បែៗ រណ្តៅដី ចែ ហ្គេច ក៏មា រណ្តៅដីច្រើន សុទ្ធតែមាន ជម្រៅ ជ្រៅៗ ដែលជា ហេតុធ្វើឲ្យ ប្រជាពលរដ្ឋ ដែលរស់ នៅក្បែទីតាំង រណ្តៅទាំងនោះ មានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះសត្វចិញ្ចឹម និង កូនចៅរបស់គាត់ ។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និង ប្រធានមន្ទីររ៉ែ និង ថាមពល សារព័ត៌មាន ព្រះនរាយណ៍ មិនអាចរកការបំភ្លឺបាននោះទេ នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 017 45 27 36 | អ៊ីម៉ែល៖ prahnoreaytv@gmail.com